Tuesday, November 10, 2015

ប្តី​ប្រពន្ធ២នាក់​ ​ជួញដូរ​ដោយគ្រឿង​ញៀន​

​ក្រចេះ ៖ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្នួល ដឹកនាំ​ដោយ​លោក​អធិការនគរបាល​ស្រុក​ស្នួល បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជា​ប្តី​ប្រពន្ធ​ពីរ​នាក់ នៅ​ចំណុច​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ស្នួល កាលពី​វេលា​ម៉ោង​១០:៥៥​នាទី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​អធិការនគរបាល​ស្រុក​ស្នួល បានឲ្យដឹងថា ប្តី​មាន​ឈ្មោះ អា​ត ស្រ​ន់ អាយុ ២៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆន ចាន់​ធឿន អាយុ ៣២​ឆ្នាំ​។ អ្នក​ទាំ​ពីរ​រស់នៅ​ម្តុំ​ផ្សារ​ស្នួល ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ វត្ថុតាង​ចាប់​យក​មាន ម្សៅ​ក្រាម ពណ៌​ស សង្ស័យថា​ជា​សរ​ធាតុ​ញៀន ចំនួន ៣​កញ្ចប់​ធំ (​ដាក់​ក្នុង​កូនជ្រូក​ដី​)​។ ក្រោយពី​ទទួលបាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ សមត្ថកិច្ច​បាន​ឈាន​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​នៅវេលា​ម៉ោង​១១:២០​នាទី ថ្ងៃ​ដដែល តាម​បញ្ជា​របស់​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន ៣​កញ្ចប់​តូច​ទៀត សម្ភារ​សម្រាប់​វេច​ខ្ចប់​ចែកចាយ និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​ចំនួន​បន្ថែម​ទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ រួមជាមួយ​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាត់ការ​តាម​នីតិ​វី​ថី​ច្បាប់ ៕