Thursday, November 5, 2015

រុស្ស៊ី​បញ្ជូន​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល ទៅ​ប្រទេស​ស៊ី​រី​

អគ្គបញ្ជាការ​កងទ័ព​ដែនអាកាស​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី​៥ ខែវិច្ឆិកា ថា រុស្ស៊ី​បាន​បញ្ជូន​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ការពារ​កម្លាំងយោធា​របស់ខ្លួន ។ ឧត្ដមសេនីយ៍ Viktor Bondarev បាន​និយាយថា យន្តហោះ​ចម្បាំង​មួយចំនួន ប្រហែលជា​ត្រូវ​បាន​ប្លន់​យក នៅក្នុង​ប្រទេស​ជិតខាង​ស៊ី​រី ហើយ​ប្រើប្រាស់​វាយប្រហារ​កងកម្លាំង​រុស្ស៊ី ។
​លោក Bondarev បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន Komsomolskaya Pravda ថា ពួក​យើង​បាន​គណនា​ពី​ការគំរាមកំហែង ដែល​អាច​កើតមាន ហើយ​ពួក​យើង​មិន​ត្រឹមតែ​បញ្ជូន​យន្តហោះ ចម្បាំង​យន្តហោះ ទម្លាក់​គ្រាប់បែក និង​ឧទ្ថម្ភាកចក្រ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ផងដែរ ។ ពួក​យើង​ត្រូវ​ត្រៀម​ខ្លួន​ឲ្យបាន​រួចរាល់ ៕