Wednesday, November 4, 2015

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​យក​គ្រឿងញៀន លាក់​បង្កប់​ក្នុង​បន្លែ​ស៊ុប ​ចូលក្នុង​ពន្ឋនាគារ​

ក្រចេះ​៖ មន្ត្រី​អនុរក្ស​ពន្ឋនាគារ​ខេត្ត​បាន​ឲ្យដឹងថា ជន​ម្នាក់​រួមទាំង​ថ្នាំញៀន​មួយ កញ្ចប់​ត្រូវ​មន្ត្រី​អនុរក្ស​ចាប់​បង្ក្រាបបាន ខណៈ​ដែល​ជន​នេះ បាន​ព្យាយាម​យក​ថ្នាំញៀន លាក់​ក្នុង​បន្លែ​ស៊ុប​បញ្ជូន​ចូល​ឲ្យ​បក្ខពួក​ម្នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំឃាំង ។​
​ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ ទី សីហា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង ស្រុក​ស្នួល និង​ត្រូវបាន មន្ត្រី​អនុរក្ស​ពន្ឋនាគារ​ខេត្ត បង្ក្រាប​បាន​កាលពី​ល្ងាច​ពី​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ដែល ជននេះ បាន​យក​គ្រឿងញៀន​មួយកញ្ចប់​លាក់​ក្នុង​បន្លែ​ស៊ុប បំណង​បញ្ជូន​ទៅឲ្យ​អ្នកជាប់ ទោស​ម្នាក់​នៅ​ក្នុង​ពន្ឋនាគារ ដើម្បី​ប្រើប្រាស់ តែ​ត្រូវ​មន្ត្រី​អនុរក្ស​ឆែកឆេរ​រកឃើញ ។​
​បន្ទាប់​ពី​មាន​ការចាប់​បង្ក្រាបបាន ជនសង្ស័យ​រូបនេះ រួម​ទាំង​ថ្នាំញៀន គឺ​ត្រូវបាន​មន្ត្រី​អនុរក្ស​ប្រគល់​មកឲ្យ​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿង​ញៀន​ខេត្ត ដើម្បី​ចាត់ការ ។​
​ស្នងការរង​ប្រឆាំង​បទល្មើស​លោក​វរសេនីយ៍ឯក គង់ វណ្ណា​រឹ​ទ្ឋ បានបញ្ជាក់​ថា បន្ទាប់ ពី​មាន​ការសាកសួ​រលើ​ជនសង្ស័យ​រូបនេះ នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នគរបាល​ក្រោម​ការ  ដឹកនាំ​ពី​សំណាក់​ស្ថាប័ន​សាលាដំបូង​ខេត្ត បាន​បន្ត​នីតិវិធី ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា បក្ខពួក​ជន​ម្នាក់​នេះ បាន​ចំនួន ពីរ​នាក់​ផ្សេង​ទៀត នៅ​ស្រុក​ស្នួល ។​
​លោក​ស្នងការរង​បានបញ្ជាក់​ថា ជាមួយនឹង​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដែល​សុទ្ឋសឹង​ជា​មុខសញ្ញា​គ្រឿងញៀន និង​ធ្លាប់​ជា​ប់​ពន្ឋនាគារ ទៅតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ ទី សីហា ក្នុងនោះ​នគរបាល​ក៏​បាន​ឆែ​រក​ឆេរ​រកឃើញ មាន​ថ្នាំញៀន​មួយចំនួន ពី​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ។​
​លោក​វរសេនីយ៍ត្រី ប៊ុត នឿន អធិការរង​នគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា ក្រោយ ពី​មាន​ការឃាត់ខ្លួន​ជនសង្ស័យ​ដែល​បាន​ចាប់​បង្ក្រាប​ទាំង បីនាក់ ដែល​បាន​ចាប់​បង្ក្រាប ជា​បន្តបន្ទាប់ ត្រូវបាន​នាំ​ខ្លួន​មក​អធិការ​រដ្ឋា​ន ដើម្បី​បន្ត​ការសាកសួរ ៕