Monday, November 16, 2015

ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ APEC

MANILA៖ នេះ​គឺជា​លើក​ទី​មួយ​សម្រាប់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) សម្រាប់​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​លំដាប់​កំពូល​ប្រចាំ​តំបន់ ។
​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១៦ ខែវិច្ឆិកា ក្រុម​មេដឹកនាំ​នៃ​ប្រទេស​សេដ្ឋកិច្ច ស្មើនឹង​ជិត​ពាក់កណ្ដាល​នៃ​ពាណិជ្ជកម្ម​ពិភពលោក និង​ប្រហែល​៥៧%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៃ​សកលលោក (GDP) នឹង​មក​ដល់​ទីក្រុង​នៃ​ប្រទេស​ហ្វីលីពីន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ។
​នេះ​ជា​លើកទីមួយ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​បន្ទាប់​ពី​ឆ្នាំ​១៩៩៦ នៅពេល​ដែល​ប្រធានាធិបតី Fidel Ramos អំពាវនាវ​ឲ្យធ្វើ​ការអ​ភិ​វឌ្ឍន៍​ផែនការ​សកម្មភាព​នានា ដើម្បី​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ ៕