Sunday, February 15, 2015

លោក Obama បញ្ចប់ទិវាដែលជាប្រវត្តិសាស្ត្រមួយ នៅក្នុងប្រទេសឥណ្ឌា និងការសន្យាធ្វើវិនិយោគ និងប្រាក់កម្ចីក្នុងទឹកប្រាក់៤ពាន់លានដុល្លារ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Obama) បាន បញ្ចប់​ទិវា​ដែល​ជា ប្រវត្តិសាស្ត្រមួយ នៅក្នុងប្រទេសឥណ្ឌា និងការសន្យាធ្វើវិនិយោគ និងប្រាក់កម្ចីក្នុងទឹក​ប្រាក់ ៤ពាន់លានដុល្លារ ដោយស្វះស្វែងដើម្បីបញ្ចេញនូវអ្វី ដែលលោកហៅថា ជាសក្ដានុពល​ដែលមិនបានប្រើប្រាស់នៃធុរកិច្ច និងភាពជាដៃគូរយុទ្ធសាស្ត្រ រវាងប្រទេសប្រជាធិបតេយ្យ​ដ៏ធំ​បំផុត​ របស់ពិភពលោក។
នៅព្រឹកថ្ងៃច័ន្ទតាមសេចក្តីអញ្ជើញ របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា មូឌី (Naren dra Modi) នេះលោក អូបាម៉ាគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទីមួយ ដែលបានចូលរួម​នៅក្នុង​ពិធីព្យុហយាត្រាទិវាសាធារណរដ្ឋប្រចាំឆ្នាំ របស់ប្រទេសឥណ្ឌា ដែលជាការបង្ហាញនូវ​កម្លាំង​យោធា ដែលបានចូលរួមជាមួយសង្គ្រាមត្រជាក់ ប្រឆាំងអាមេរិកនិយម។មេឃភ្លៀង នៅពេលកងទ័ពរថក្រោះដង្ហែក្បួន កាត់កណ្តាលរដ្ឋធានីញូដេល្លី ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយ​ក៏មានសេចក្តីរំភើបជាមួយ និងទស្សកិច្ចរបស់អូបាម៉ា ដែលបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ជាមួយនិងកិច្ចព្រមព្រៀងមួយចំនួន ដើម្បីបញ្ចេញប្រាក់រាប់ពាន់ដុល្លារ នៅក្នុងពាណិជ្ជកម្ម​នុយក្លេអ៊ែរ និងធ្វើឲ្យស៊ីជម្រៅចំណងទាក់ទងការពារ។
លោក អូបាម៉ា និយាយថា ធនាគារអាហរ័ណនីហរ័ណរបស់សហរដ្ឋអាមេរិក នឹងប្រាក់​មួយពាន់​លានដុល្លារ នៅក្នុងការនាំចេញផលិតផលនៅអាមេរិក។ ក្រុមហ៊ុនវិនិយោគឯកជនបរទេស របស់​សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់កម្ចី មួយពាន់លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម​នៅក្នុង​តំបន់ដាច់ស្រយាល​នៅក្នុងប្រទេសឥណ្ឌា៕