Sunday, February 15, 2015

នៅថ្ងៃ​ទី​១៥ ខែ​កុម្ភះ ឆ្នាំ​២០១៥នេះ មាន​មនុស្ស​ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១​នាក់ និងរងរបួស​ធ្ងន់​ស្រាល ៣០​នាក់


​រាជធានី​ភ្នំពេញ​៖ នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្កស្នងការដ្ឋាន​នគ​រ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភះ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១៩​លើក (​យប់ ០៨​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១១​នាក់ (​ស្រី ០៣​នាក់​) របួសធ្ងន់ ១៧​នាក់ (​ស្រី ០៣​នាក់​) និង​របួសស្រាល ១៣​នាក់ (​ស្រី ០៤​នាក់​) ។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៣៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២០​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០៦​គ្រឿង​, រថយន្ត​ធុន​ធំ ១១​គ្រឿង និង​អ្នក​ថ្មើរជើង ០២​នាក់ ។​ ​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​ល្មើស​ល្បឿន ០៦​លើក​, មិន​គោរព​សិទ្ធ ០២​លើក​, មិន​ប្រកាន់​ស្តាំ ០២​លើក​, ប្រជែង​គ្រោះថ្នាក់ ០៤​លើក​, ស្រវឹង ០២​លើក​, កត្តា​យានយន្ត ០២​លើក និង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ០១​លើក ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ២៦​នាក់ (​យប់ ០៩​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ១៣៥​គ្រឿង (​រថយន្ត​ធំ ៤៥​គ្រឿង​) ស្មើ​និង ១៣៥​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម ៧០​គ្រឿង ស្មើ​និង ៧០​រ​ណីៈ រួមមាន ស្រវឹង​បើកបរ ០២​ករណី​, បណ្ណ​បើកបរ​ហួស​សុពលភាព ០១​ករណី​, បណ្ណ​បើកបរ​ខុស​ប្រភេទ​យាន្ត ០៣​ករណី​, គ្មាន​បណ្ណ​អាជីវកម្ម ១២​ករណី​, គ្មាន​ឈៀក ១២​ករណី​, ឈៀក​ហួស​សុពលភាព ០៤​ករណី​, បើកបរ​លើ្មស​ល្បឿន​កំណត់ ២៣​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់ ១៣​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន ៦៥​គ្រឿង ស្មើ​និង ៦៥​ករណី រួម​ន​មានៈ ដឹក​សំពីងសំពោង ៣៨​ករណី​, ដឹក​លើស​ចំណុះ ២៧​ករណី ។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៤០៣​គ្រឿង ក្នុងនោះ​មាន ស្រវឹង​បើកបរ ០៥​ករណី​, ជិះ​ម៉ូតូ​អត់​ពាក់មួក ៧៧៤​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់ ៥៥៧​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ០៦​ករណី​, ដឹក​លើស​ចំណុះ ០១​ករណី​, សញ្ញា​ចរាចរណ៍ ៣៧​ករណី​, ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ ១៣​ករណី​, និង​ផ្លាកលេខ​បាក់​ឬ​ខូច ១០​ករណី ៕