Saturday, February 14, 2015

បើក​ស​ន្និសិទ​សន្តិភាព លើ​វិបត្តិ​អ៊ុ​យក្រែន នៅ​ខែ​មីនា ក្នុង​ប្រទេ​សស្លូ​វ៉ាគី

ស្លូ​វ៉ាគី​៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ថា រដ្ឋាភិបាល​របស់​ស្លូ​វ៉ាគី បាន​ពិភាក្សា​ជាមួយ គណបក្ស​ប្រជាធិបតេយ្យ​សង្គម អាល្លឺម៉ង់ ពី​ការស្នើរ​សុំ​កិច្ច​រៀបចំ​ស​ន្និសិទ​សន្តិភាព​នៅក្នុង​សាធារណរដ្ឋ​ស្លូ​វ៉ាគី នេះ​បើ​តាម​ភ្នាក់ងារ​ក្នុង​តំបន់ TASR បាន​រាយការណ៍ ។​
​នាយករដ្ឋមន្ត្រី សាធារណរដ្ឋ​ស្លូ​វ៉ាគី លោក Robert Fico បាន​និយាយថា វា​នឹង​ត្រូវ​បាន​ចូលរួម​ពី​សំណាក់​មន្ត្រី​ថ្នាក់​កំពូល របស់​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ទាំងអស់​។ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​ដែល​ពួក​យើង​បាន​ឈាន​មក់ដល់​ចំនុច​នេះ ហើយ​អ្វី​ដែល​សប្បាយ​ជាង​នេះ​ទៀត​នោះ គឺ​ស​ន្និសិទ​សន្តិភាព​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ ជាក់​ជាមិនខាន​។​
​លោក​បាន​បន្ថែមទៀតថា ល្បែង​នយោបាយ​ដ៏​ចម្លែក​នេះ កំពុងតែ​លេង​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ហើយ​បទ​ឈប់​បាញ់ Minsk នឹង​បាន​រំពឹង​ថា​វា​ពិតជា​មិន​ប្រសិទ្ធភាព នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដែល​វា​អាច​បញ្ជៀ​ស​វិបតិ្ត​នេះ ឲ្យគេ​ចចេញ​ពី​សង្គ្រមដ៏​ធំ​មួយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Robert Fico បាន​ធ្វើ​ជាប់​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ទិសដៅ​សង្គម តាំងពី​ឆ្នាំ​១៩៩៩ ហើយ​ដឹកនាំ គណបក្ស​នេះ​រហូត​ទទួលបាន ជ័យជំនះ​លើ​ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១២ និង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ស្លូ​វ៉ាគី រហូតមក​ទល់​សព្វថ្ងៃ​៕