Saturday, February 14, 2015

ផ្អាក​ការវាយប្រហារ​គ្នា ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់ Minks

អ៊ុ​យក្រែន​៖ នៅ​យប់​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ប្រធានាធិបតី ប្រទេស​អ៊ុ​យក្រែន លោក Petro Poroshenko បាន​បញ្ជា​ឲ្យ​គ្រប់កង​ទាហាន របស់​រដ្ឋាភិបាល ដែល​ឈរជើង​នៅក្នុង​តំបន់ មាន​ជម្លោះ ឲ្យ​ផ្អាក​ការវាយប្រហារ​គ្នា ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់ Minks​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ដដែល​នេះ​ថា មេដឹកនាំ​អ៊ុយ​ក្រែន​បាន​ចេញ សេចក្តីប្រកាស​នេះ នៅពេល​ដែល​ជួប ពិភាក្សា​ជាមួយ មេបញ្ជាការ​កងទ័ព ប្រដាប់អាវុធ​ប្រចាំ ប្រទេស​អ៊ុ​យក្រែន រួច​ដាក់​បញ្ជា​ឲ្យ​កង​យោធា នៅក្នុង​តំបន់ Donbass នា​ភាគ​អាគ្នេយ៍ ប្រទេស​អ៊ុ​យក្រែន ដែល​ជា​តំបន់​មាន ជម្លោះ​ឲ្យ​គោរព​តាម បទ​ឈប់​បាញ់ Minsk​។​
​ខណៈ​ដែល​ភាគី​កូរ៉េខាងជើង លោក Eduard Basurin មេបញ្ជាការ​កុបកម្ម​ជាន់ខ្ពស់ សាធារណរដ្ឋ​ប្រនិមត្តិ ប្រជាធិបតេយ្យ​កូរ៉េ បានបញ្ជាក់​ថា អាជ្ញាធរ​របស់​ខ្លួន​ចេញ សេចក្តីប្រកាស ផ្អាក​ការវាយប្រហារ សម្រាប់​សព្វាវុធ គ្រប់បែប ហើយ​រៀបចំ​ដក​អាវុធ​ទាំងអស់​ចេញ ពី​បន្ទាត់​ជួរមុខ នៅក្នុង​តំបន់​ជម្លោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រធានាធិបតី​ប្រទេស​រុស្សី លោក Vladirmir Putin, ប្រធានាធិបតី​អ៊ុ​យក្រែន លោក Petro Poroshenko, អធិការបតី​អាល្លឺម៉ង់ លោក Angela Merkal, និង​ប្រធានាធិបតី​បារាំង លោក Francois Hollande បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ន​បទ​ឈប់​បាញ់ Minsk លើ​វិបត្ត​នៅ​អ៊ុ​យក្រែ នា​ប្រទេស​បេឡា​រុស​៕