Sunday, February 15, 2015

ភរិយា​ប្រធានាធិបតី​អាមេរិក គឺ​លោកស្រី Michelle Obama និង​ធ្វើ​ទស្សនកិច្ច នៅ​ជប៉ុន ក្នុង​ខែ​មីនា


សហរដ្ឋអាមេរិក ៖ ភរិយា​ប្រធានាធិបតី​អាមេរិក គឺ​លោកស្រី Michelle Obama ជា​ស្ដ្រី​ទី​១ លើ​ពិភពលោក និង​ធ្វើ​ដំណើរ​ទស្សនកិច្ច ជា​លើកដំបូង ទៅកាន់​ប្រទេស​ជប៉ុន នៅ​ពាក់កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៥ ខាងមុខនេះ ។ តាម​សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ ចេញផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ បន្ដទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច ភរិយា​ប្រធានាធិបតី​អាមេរិក ជា​លើកដំបូង​នេះ នឹង​ផ្ដោត​សំខាន់ ទៅលើ​គោលដៅ​ផ្ទាល់ខ្លួន ភាគច្រើន ។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន ពី​ក្រុម​គ្រួសារ និង​ភាគី​ទាំងពីរ បាន​ឲ្យដឹង​កាលពី​ថ្ងៃអាទិត្យ ។​
​លោកស្រី Michelle Obama គ្រោង​នឹង​ចូលរួម ក្នុង​សន្និសីទ​ទីក្រុង​តូ​ក្យូ ដែល​ចូលរួម​ដោយ ឯកអគ្គ​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​ជប៉ុន លោក ខា​រ៉ូ​លីន គី​នី​ឌី ហើយ​លោក​ស្រី​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ក្យូ​តូ ដែល​ជា​រដ្ឋធានី​បុរាណ​របស់​ជប៉ុន ។​
​សម្រាប់​ប្រធានាធិបតី​អាមេរិក ក៏​បាន​ធ្វើដំណើរ​ទស្សន​កិច្ច នៅ​ប្រទេស​ជប៉ុន​ដែរ កាលពី​ខែ​មេសា កន្លងទៅ ប៉ុន្ដែ​លោកស្រី មិន​បាន​អញ្ជើញ​មក​ជាមួយ​នោះ​ទេ ដោយសារ​តែ​ជាប់​ធ្វើ​កាតព្វកិច្ច ក្នុង​គ្រួសារ ។ តែ​យ៉ាងណាក៏ដោយ ការធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Obama នឹង​អម​មក​ជាមួយ​នូវ​កូនស្រី​របស់​លោកស្រី​ផងដែរ ។ ទន្ទឹមនឹងនោះ​លោក​ស្រី Michelle Obama នឹង​ជួប​សម្ដែង​ការគួរសម ជាមួយ​ភរិយា​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក ស៊ិន ហ្សូ អាបេ គឺ​លោកស្រី អាកៀ អាបេ ដោយ​នឹងមិន​និយាយ​ពី​កិច្ចការ​នយោបាយ​ទ្បើយ ៕