Sunday, February 15, 2015

លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​សិង្ហ​បុរី គ្រោង​នឹង​វះកាត់​រោគ​មហារីក​ក្រពេញ នៅ​ថ្ងៃ​ច័ន្ទ​នេះហើយ

សិង្ហ​បុរី​៖ ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ថា លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​សិង្ហ​បុរី នៅ​ថ្ងៃ​ច័ន្ទ​នេះ ស្ថិត​ក្នុង​ការវះកាត់​រោគ​មហារីក​ក្រពេញ ។ នេះ​បើ​តាម​សម្តី របស់​គណៈរដ្ឋមន្ត្រី របស់លោក បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ ។ មន្ត្រី​មកពី​គណៈរដ្ឋមន្ត្រី បាន​បន្ថែមថា លោកនាយក​រដ្ឋ ដែល​មាន​វ័យ ៦៣​ឆ្នាំ នឹង​ចាកចេញ​ពី​មន្ទីរពេទ្យ ក្នុងអំឡុងពេល​១​សប្តាហ៍ ប៉ុន្តែ​រំពឹងថា នឹង​បាន​ជាសះស្បើយ នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។​
​លោក លី បាន​ថ្លែង​ឲ្យដឹង​នៅលើ​ទំព័​រហ្វេស​ប៊ុក របស់​លោក​ថា ខ្ញុំ​បាន​ត្រូវ​គេ​រៀបចំ​រួចជាស្រេច សម្រាប់​ការវះកាត់ នៅ​ថ្ងៃ​ច័ន្ទ ជាមួយនឹង​ការវះកាត់ និង​មាន​ក្រុមគ្រូពេទ្យ​ចំណានៗ ។ គេ​បាន​ដឹងថា លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​មាន​ជំងឺ​មហារីក​កោសិកា ម្តង​រួច​ហើយ កាលពី​ឆ្នាំ​១៩៩០ ដោយ​ការព្យាបាល​បាន​ជោគជ័យ ។ ចំពោះ​វត្តមាន របស់​លោក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​នាពេលនេះ ត្រូវបាន​លោក Teo Chee Hean ដែលជា​ឧបនាយករដ្ឋមន្ត្រី ដែល​ដឹកនាំ​ប្រទេស តាំងពី​ឆ្នាំ​២០០៤ ជា​អ្នក​ដែល​នឹង​គ្រប់គ្រង​រដ្ឋាភិបាលបណ្តោះអាសន្ន ។​
​គេ​បាន​ដឹងថា ការ​បោះឆ្នោះ​សកល​នឹង​ធ្វើឡើង នៅ​មុន​ឆ្នាំ​២០១៧ ប៉ុន្តែ​មាន​អ្នកសង្កេតការណ៍ មួយចំនួន យល់ឃើញថា បើសិនជា​អាច​ធ្វើបាន អាច​ក្នុងឆ្នាំនេះ ។ លោក​លី ត្រូវបាន​គេ​ដឹងថា លោក​ជា​មេបក្ស សកម្មភាព​ប្រជាជន ដែល​មាន​អំណាច​គ្រប់គ្រង ចាប់ពី​ឆ្នាំ​១៩៥៩​មកម្ល៉េះ ៕