Friday, February 13, 2015
ស្អែកចាប់ផ្តើម ការប្រគួតបាល់ទះដណ្ដើមពានរង្វាន់លោកនាយឧត្តមសេនីយ៍នេ ត សាវឿនអគ្គស្នងការនករបាលជាតិ
រាជធានីភ្នំពេញ៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់លោកនាយឧត្តមសេនីយ៍នេ ត សាវឿនអគ្គស្នងការនករបាលជាតិ និង ជាប្រធានសហព័ន្ធកីឡាបាល់ទះចាប់ផ្ដើមថ្ងៃទី១៤កុម្ភៈស្អែកនេះហើយ ។
ការប្រជុំបច្ចេកទេស-ចាប់ឆ្នោតជ្រើសរើសពូលប្រកួត និង ពិធីសន្និសីទកាសែតសម្រាប់ព្រឹត្តិការណ៍នេះបាន ធ្វើឡើងនៅល្ងាចថ្ងៃទី១៣កុម្ភៈនាទីស្នាក់ការសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តព្រៃវែង ។
លោកស សុខាប្រធានសហព័ន្ធសហជីពកម្ពុជាខេត្តព្រៃវែងដែលជាប្រធានគណៈកម្មការ រៀបចំការប្រកួត និង លោកបឹង គឹមតោអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានចូលរួមក្នុងពីធី នេះ ។
លោកស សុខាបានអះអាងថាព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់សហព័ន្ធកីឡាបាល់ទះ កម្ពុជា ។ ពីមួយឆ្នាំទៅមួយឆ្នាំសហព័ន្ធនឹងពង្រីកឲ្យក្រុមចូលរួមកាន់តែមាន ច្រើន ។ លោកបន្តថាដំបូងលោកចង់ធ្វើ ព្រឹត្តិការណ៍នេះឲ្យទៅជា League តែបញ្ហាថវិកា និង ខេត្តមួយចំនួនមិនមានទីលានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសនោះទើប លោកសម្រេចចិត្តរៀបចំត្រឹមកម្រិតដណ្ដើមពានរង្វាន់ តែព្រឹត្តិការណ៍នេះនឹងក្លាយទៅជា League នាពេល ខាងមុខ ។
លោកបន្ថែមថាក្រុមដែលឈ្នះក្នុងព្រឹត្តិការណ៍នេះគឺជាក្រុមដែល ទទួលបានអាទិភាពក្នុងការចេញទៅប្រកួត នៅក្រៅប្រទេសតំណាងឲ្យប្រទេសកម្ពុជា ។ សម្រាប់ពានរង្វាន់នេះទៀតក្រុមណាឈ្នះ ២ ឆ្នាំជាប់គ្នានឹងបានពាននេះ ដាច់តែម្ដង ។ក្រុមចំណាត់ថ្នាក់លេខ ១ បានរង្វាន់៣.០០០ដុល្លារ លេខ ២ បាន២.៥០០ដុល្លារ លេខ ៣ បាន២.០០០ដុល្លារ ។
លោកបឹង គឹមតោទទួលស្គាល់ថារាល់ការដឹកនាំប្រកួតអាជ្ញាកណ្ដាលពិតជាមានការ ខ្វះចន្លោះខ្លះហើយតែ សូមក្រុមទាំងអស់ត្រូវគោរពតាមការសម្រេចរបស់អាជ្ញាកណ្ដាល ។
គួរបញ្ជាក់ដែរថា ក្រុមដែលចូលរួមប្រកួតមានចំនួន ៨ ហើយបែងចែកជា ២ ពូលដែលមួយពូលៗមាន ៤ ក្រុម។ សម្រាប់ពូល A មានស្នងការនគរបាលខេត្តបាត់ដំបង-សាលាខេត្តកំពង់ចាម-កងពលធំ អន្តរាគមន៍លេខ ៣ និង ក្រុម កងពលតូចអន្តរាគមន៍លេខ ៧ ។ ពូល B មានក្រុមក្រសួងមហាផ្ទៃ-សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង- បញ្ជាការដ្ឋានអង្គរក្ស និង ក្រុមយុវជនសាមគ្គី ។
ពូលនីមួយៗទម្លាក់ ២ ក្រុមចេញដោយទុក ២ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេសម្រាប់ឡើងទៅលេងបន្តវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ។
សម្រាប់ថ្ងៃទី ១៤កុម្ភៈដែលជាថ្ងៃប្រកួតដំបូងនោះមាន ៤ ប្រកួតដោយពូល A មាន ២ ប្រកួតគឺក្រុមស្នងការ នគរបាលខេត្តបាត់ដំបង ប្រកួតជាមួយក្រុមកងពលតូចអន្តរាគមន៍លេខ ៧ និងក្រុមសាលាខេត្តកំពង់ចាមប្រកួតជា មួយកងពលធំអន្តរាគមន៍លេខ ៣ ។ ពូល B ក្រុមក្រសួងមហាផ្ទៃប្រកួតជាមួយយុវជនសាមគ្គី និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ប្រកួតជាមួយបញ្ជាការដ្ឋានអង្គរក្ស ៕
Labels:
កីឡា