Friday, February 13, 2015

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​១៣​កុម្ភៈ ឆ្នាំ​២០១៥ បណ្តាលអោយ​ស្លាប់​មនុស្ស ចំនួន​០៩​នាក់ របួស​ធ្ងន់​ស្រាល​១៦​នាក់


រាជធានី​ភ្នំពេញៈ តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក យប់ ០៤​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន ០៩​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់ ០៧​នាក់ (​ស្រី​១​នាក់​) និង​របួសស្រាល​០៩​នាក់​(​ប្រុស​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០៣​គ្រឿង រថយន្ត​ធុន​ធំ ០៣​គ្រឿង​,​យាន​ផ្សេងៗ​១​គ្រឿង និង​ថ្មើរជើង​១​នាក់​។

​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ល្មើស​ល្បឿន ០៥​លើក​, ប្រជែង​គ្រោះថ្នាក់​០១​លើក​,​មិន​គោរព​សិទ្ធ​២​លើក​និង​មិន​ប្រកាន់​ស្តាំ​២​លើក​។ ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៨​នាក់ (​យប់ ០៩​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ៧១៩​គ្រឿង (​រថយន្ត​ធំ ២៤៣​គ្រឿង​) ស្មើ​និង​៧៤៤​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម ៤៣៩​គ្រឿង ស្មើ​និង​៤៥៤​រ​ណី រួម​មាន​បណ្ណ​បើកបរ​ហួស​សុពលភាព ២៤​ករណី​, បណ្ណ​បើកបរ​ខុស​ប្រភេទ​យាន្ត ២៤​ករណី​, គ្មាន​បណ្ណ​អាជីវកម្ម ៥៤​ករណី​, គ្មាន​ឈៀក ៧៥​ករណី​, បើកបរ​លើស​ល្បឿន​កំណត់ ៦៨​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់ ២០៩​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន ២៨០​គ្រឿង ស្មើ​និង​២៩០​ករណី រួម​ន​មានៈ ដឹក​សំពីងសំពោង ២៣៥​ករណី​, ដឹក​លើស​ចំណុះ ១៤​ករណី​,​បា​ឡុង​តា​កេ​០៥​ករណី​,​ខូច​គន្លឹះ​សុវត្ថិភាព​០៨​ករណី​,​គ្មាន​ឬ​ខូចខាត​របាំងភក់​០១​ករណី​។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,១២១​គ្រឿង ក្នុង​នោះ​ជិះ​ម៉ូតូ​អត់​ពាក់មួក ៥៣៧​ករណី​, ជិះ​ម៉ូតូ​អត់​ដាក់​កញ្ចក់ ៥២៨​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ០៤​ករណី​, សញ្ញា​ចរាចរណ៍ ៣៥​ករណី​, ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ ១១​ករណី​, និង​ផ្លាកលេខ​បាក់​ឬ​ខូច ០៦​ករណី ៕​