Monday, February 16, 2015

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា បាន​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា ដើម្បី​ស្ដារ​ចំណង​មិត្តភាព​


ឥណ្ឌា៖ នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ​កុម្ភៈ ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា បាន​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា​លោក Narendra Modi បន្ទាប់ពី​មក​ដល់​ប្រទេស​ឥណ្ឌា​ ដើម្បី​ស្ដារ​ចំណង​មិត្តភាព​នឹង​គ្នា​ឡើង​វិញ ដែល​ត្រូវបាន​បែកបាក់​ដោយសារ​ភាព​តានតឹង ​នៃ​ការរីក​រាលដាល​នៃ​ឥទ្ធិពល​របស់ចិន ​នៅលើ​កោះ​មួយ​នេះ ។

លោក Maithripala Sirisena បាន​ឡើង​កាន់​អំណាច​កាលពី​ខែ​មុន ដោយ​បញ្ចប់​សម័យកាល​នៃ​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី Mahinda Rajapakse ដែលមាន​​សម្ព័ន្ធភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​ប៉េកាំង ជា​ហេតុ​បង្ក​ឲ្យមាន​ក្ដីបារម្ភ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ទីក្រុង​New Delhi ៕