Thursday, February 12, 2015
នគរបាលឆ្មក់ចូលបង្ក្រាប ល្បែងកន្ទុយ លេខដ៏ធំ ជិតផ្សារព្រែកឯង ឃាត់ខ្លួនមេ ឆ្នោត៥នាក់
រាជធានីភ្នំពេញ៖ នគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឆ្មក់ចូល បង្ក្រាបទីតាំង ល្បែងកន្ទុយ លេខដ៏ធំមួយ ជិតផ្សារព្រែក ឯង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ប្រតិបត្ដិការចុះទៅបង្ក្រាបវង់ល្បែងឆ្នោត ដុះស្លែមួយនេះ កម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួនម្ចាស់ទីតាំង និងអ្នកកត់ ចំនួន៥នាក់ ព្រម ទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន ម៉ាស៊ីនហ្វាក់ចំនួន២គ្រឿង ម៉ាស៊ីនព្រីននិង លទ្ធផល ស៊េរីឆ្នោតជាច្រើនផ្សេងទៀត ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ទីតាំងកន្ទុយលេខនៅជិតផ្សារ ព្រែកឯងខាងលើនេះ បាន លួចលេងជាយូរ ណាស់មកហើយ ដោយមេឆ្នោតជាអ្នកប្រមូល កូនកញ្ច្រែងប្រចាំផ្សារព្រែកឯងតែម្ដង ដោយ ពុំមានការចុះបង្ក្រាបនោះឡើយ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយស្រាវជ្រាវនិងរកឃើញទីតាំងខាងលើ លួចលេងដោយមាន អ្នកចាក់ មួយថ្ងៃរាប់សិប នាក់ ទើបការិយាល័យជំនាញបានសុំគោល ការណ៍ណែនាំពីលោកស្នងការ និងស្នងការ រងទទួល ផែនព្រហ្មទណ្ឌនិងដោយមានការ ឯកភាពពីតំណាងអយ្យការផងនោះ បានចុះ ទៅបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនមនុស្ស ៥នាក់តែម្ដង ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យ ទាំង៥នាក់ ដែលជាមេ កន្ទុយលេខនិងវត្ថុ តាង ត្រូវបានបញ្ជូននិងយកទៅរក្សាទុកនៅ ការិយាល័យ ដើម្បីធ្វើការសួរនាំនិងចាត់ វិធានការ តាមផ្លូវច្បាប់ ។
តាមនាយការិយាល័យរូបនេះ លោកស្នងការបានបញ្ជា ឱ្យចុះស្រាវជ្រាវ ទីតាំងល្បែង កន្ទុយលេខ និងវង់ល្បែង ផ្សេង ទៀត ដែលលួចបើកលេង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីចុះបង្ក្រាបនិងទប់ស្កាត់ចូលរួមកាត់បន្ថយ បទល្មើស ដែលកើតចេញពីបញ្ហាទាំងនេះ ៕
Labels:
សន្តិសុខសង្គម