Monday, February 16, 2015
គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បណ្តាលអោយស្លាប់មនុស្ស ០៨នាក់ របួសធ្ងន់ស្រាល៣៧នាក់
រាជធានីភ្នំពេញៈ តាមរបាយការពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៧លើកយប់ ០៧លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន ០៨នាក់ (ស្រី១នាក់) របួសធ្ងន់ ២៥នាក់ (ស្រី៨នាក់) និងរបួសស្រាល១២នាក់(ស្រី៦នាក់)។ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០៧លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៨គ្រឿងក្នុងនោះមានម៉ូតូចំនួន១៧គ្រឿង, រថយន្តធុនតូចចំនួន ០៩គ្រឿង រថយន្តធុនធំ០២គ្រឿង, និងថ្មើរជើង២នាក់។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន ០៧លើក, ប្រជែងគ្រោះថ្នាក់០២លើក,មិនគោរពសិទ្ធ១លើក,ស្រវឹង២លើក,ជិះ ម៉ូតូឆ្លងផ្លូវ១លើក ។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន២៤នាក់ (យប់ ១២នាក់) ។
រថយន្តពិន័យសរុបចំនួន ៥២៨គ្រឿង (រថយន្តធំ១៦៨គ្រឿង) ស្មើនិង៥៧៦ករណី, ករណីល្មើសក្រដាសស្នាម២៩១គ្រឿង ស្មើនិង៣០២រណី រួមមានបណ្ណបើកបរហួសសុពលភាព ៥ករណី, បណ្ណបើកបរខុសប្រភេទយាន្ត៤ករណី, គ្មានបណ្ណអាជីវកម្ម ២៦ករណី, គ្មានឈៀក ២៨ករណី, បើកបរលើសល្បឿនកំណត់៣២ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់២០៤ករណី,ស្រវឹងបើកបរ១ករណី,បើកបរមិន គោរពច្បាប់ចរាចរណ៍២ករណី, ករណីល្មើសបច្ចេកទេសមាន ២៣៧គ្រឿងស្មើនិង២៧៤ករណី រួមនមានៈ ដឹកសំពីងសំពោង ១៧១ករណី, ដឹកលើសចំណុះ ២៧ករណី,បាឡុងតាកេ០៩ករណី,ខូចគន្លឹះសុវត្ថិភាព០៧ករណី,គ្មានឬ ខូចខាតរបាំងភក់១០ករណី,កង់សឹករឹចរឹល២៣ករណី,ភ្លើងបំភ្លឺផ្លូវ មិនគ្រប់គ្រន់២០ករណីនិងគ្មានរនាំងសុវត្ថិភាព១ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,០៤៨គ្រឿង ក្នុងនោះជិះម៉ូតូអត់ពាក់មួក៦១៣ករណី, ជិះម៉ូតូអត់ដាក់កញ្ចក់ ៣៨០ករណី, ជិះម៉ូតូអត់កញ្ចក់និងមួក ០៥ករណី, សញ្ញាចរាចរណ៍ ៣៤ករណី, ម៉ូតូបើកភ្លើងពេលថ្ងៃ ០៤ករណី, និងផ្លាកលេខបាក់ឬខូច១២ករណី ៕
http://police.gov.kh/news/orderliness-5/2015-02-16-16-55-56-11344
Labels:
សណ្តាប់ធ្នាប់