Saturday, February 14, 2015

​ម៉ូតូ​បុក​អ្នក​ថ្មើជើង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ទាំង​ពីរ​នាក់​

ខេត្ត​បន្ទាយមានជ័យ​៖ នៅវេលា​ម៉ោង ២៣​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិសាស្ត្រ ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ម៉ូតូ​បុក​អ្នក​ថ្មើជើង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ទាំង​អ្នកបើក​ម៉ូតូ​និង​អ្នកដើរ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា អ្ន​បើ​កបរម៉ូតូ​ឈ្មោះ ហ៊ុន សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​អូរ​ជួប ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី បើក​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ប​.​មានជ័យ 1E.4697 បើក​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​អ្នកដើរ​ឈ្មោះ ប្រុក ប៉ោ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មនុស្ស​វិកល​ចរិក នៅ​ភូមិ​ភ្នំ​តូច​ត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ដើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្រប​ទិស​គ្នា ករណី​នេះ​បណ្តាល​អ្នកបើក​ម៉ូតូ របួសធ្ងន់​ក្បាល និង​មុខ ឯ​អ្នក​ដើរបាក់ ក​.​ជើង​ស្តាំ ម៉ូតូ​ខូច​ស្រាល ។ មូលហេតុ​បណ្តាលមកពី អ្នកបើក​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន និង​បើក​ប្រើប្រាស់​ល្បឿន​លឿន ៕