Wednesday, February 11, 2015

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​១១​កុម្ភះ ឆ្នាំ​២០១៥ បណ្តាលអោយ​ស្លាប់​មនុស្ស ចំនួន​១០​នាក់ របួស​ធ្ងន់​ស្រាល​២០​នាក់

រាជធានី​ភ្នំពេញៈ តាមរ​បាយ​ការ​ពី​នាយក​សណ្តាប់ធ្នាប់​នៃ​អគ្កស្នងការដ្ឋាន​នគ​រ​បាល​ជាតិ នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភះ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​១៣​លើក យប់​១១​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់ ០៩​នាក់​(​ស្រី​០៥​នាក់​),​និង​របួសស្រាល​០៩​នាក់​(​ស្រី​២​នាក់​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០២​គ្រឿង​,​រថយន្ត​ធុន​ធំ​១​គ្រឿង​និង​ថ្មើរជើង​១​នាក់​។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ល្មើស​ល្បឿន ៦​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​,​មិន​គោរព​សិទ្ធ​២​លើក​និង​ស្រវឹង​៣​លើក ។​ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២៣​នាក់​(​យប់​១៨​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន​៦៧៩​គ្រឿង​(​រថយន្ត​ធំ​២៥០​គ្រឿង​)​ស្មើ​និង​៧០២​ករណី ,​ករណី​ល្មើ​ក្រដាស​ស្នាម ៣៧៧​គ្រឿង ស្មើ​និង​៣៨០​ករណីៈ រួម​មាន​បណ្ណ​បើកបរ​ហួស​សុពលភាព​២៦​ករណី​,​គ្មាន​បណ្ណ​អាជីវកម្ម​៣៨​ករណី​,​បណ្ណ​អាជីវកម្ម​ហួស​សុពលភាព​៤​ករណី​,​បណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត​៥​ករណី​, គ្មាន​ឈៀក​៣៧​ករណី​, បើកបរ​ហួស​ល្បឿន​កំណត់​២១​ករណី​,​ឈៀក​ហួស​សុពលភាព​១២​ករណី​,​បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់​២៣៥​ករណី​,​មិន​គោរព​សញ្ញា​ចរាចរណ៍​១​ករណី ,​ករណី​ល្មើស​បច្ចេកទេស​មាន​៣០២​គ្រឿង ស្មើ​និង​៣២២​ករណី​រួម​ន​មានៈ ដឹក​សំពីងសំពោង​២៥៧​ករណី​,​ដឹក​លើស​ចំណុះ​២០​ករណី​,​កង់​សឹក​រេចេ​រឹល​១៧​ករណី​,​ផ្លាក​លេខ​បាក់ ឬ​ខូច​១​ករណី​,​ភ្លើង​បំភ្លឺ​មិន​គ្រប់គ្រាន់​១១​ករណី​,​បា​ឡុង​តា​កេរ​៤​ករណី​,​ខូច​គន្លឹះ​សុខ​វត្ថិ​ភាព​៧​ករណី​,​គ្មាន ឬ​ខូច​របាំងភក់​៤​ករណី​និង​គ្មាន​រនាំង​សុវត្ថិភាព​១​ករណី​។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​២០៦៣​គ្រឿង​ក្នុងនោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក​១១៣៤​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៨៣៧​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក​១០​ករណី​,​ស្រវឹង​បើកបរ​៤​ករណី​,​មិន​គោរព​សញ្ញា​ចរាចរណ៍​៤៥​ករណី​,​ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ​៣០​ករណី​, និង​ផ្លាកលេខ​បាក់​ឬ​ខូច​១​ករណី​៕