Thursday, February 12, 2015

អាមេរិកបិទស្ថានទូតរបស់ខ្លួនប្រចំាប្រទេស


Yemen ៖ បុគ្គលិកស្ថានទូត និងមន្រ្តីអាមេរិកបាននិយាយថា អាមេរិកនឹងបិទស្ថានទូតរបស់ខ្លួនប្រចំាប្រទេសYemen ដោយសាររដ្ឋនៃឧបទ្វីបអារ៉ាប់ដែលជាខ្សែបន្ទាត់នៃសង្រ្គាមរវាងទីក្រុងWashington និងក្រុមអាល់ កៃដា ។ មន្រ្តីអាមេរិកនៅទីក្រុងWashington បានបញ្ជាក់ថា ស្ថានទូតនឹងត្រូវបានបិទ ដោយសារសភាពការណ៍សន្តិសុខមិនអាចកំណត់បាន នៅក្នុងប្រទេសមួយនេះ ដែលមានក្រុមឧទ្ទាមបានកាន់កាប់រដ្ឋធានី Sanaa ។ កាលពីខែមុន ក្រុមសកម្មប្រយុទ្ធ Shi'ite Muslim Houthi ដែលគំាទ្រដោយអ៊ីរ៉ង់ បានវាយដណ្តើមកាន់កាប់រដ្ឋធានី កាលពីខែកញ្ញា ព្រមទំាំងបានកាន់កាប់វិមានប្រធានាធិបតី ដើម្បីជំរុញឱ្យប្រធាធិបតី លោក Abd-Rabbu Mansour Hadi និងរដ្ឋាភិបាលរបស់លោកចាកចេញពីតំណែង៕