Thursday, November 5, 2015

​តាម​ចាប់ខ្លួន​ជនសង្ស័យ រំលោភ​កូនចុង


​ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ តាម​ប្រ​ម៉ាញ​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ រស់ នឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ពាក់ព័ន្ធ​ករណី​រំលោភ​កូនចុង បានសម្រេច ដល់​ទៅ ៣​ដង នៅ​ចំណុច​ក្នុងព្រៃ និង​នៅ​វាលស្រែ ខណៈ​ដែល​ជនសង្ស័យ​បបួល​កូនចុង ជា​ជនរងគ្រោះ អាយុ​១៣​ឆ្នាំ ទៅរក​ក្តាម ដក​ម្អម និង​រក​ថ្នាំ​បូរាណ ហេតុ​ការ​នេះ​កើតឡើង​៣​ដង នៅ​បន្តបន្ទាប់ គឺ​ថ្ងៃ​ទី​៣០-៣១ តុលា និង​លើក​ទី​៣ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​លោក​វរសេនីយ៍ត្រី ឯម រុន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ប្រាប់ឲ្យដឹង​ថា តាម​រៀបរាប់​ឲ្យដឹង​ពី​ក្មេងស្រី​ជនរងគ្រោះ បានឲ្យដឹងថា ឪពុក​បង្កើត​របស់​នា​ង បាន​ស្លាប់ ម្តាយ​នាង​ឈ្មោះ តែ ក្រី​ច អាយុ​៣៥​ឆ្នាំ គាត់​បាន​យក​ប្តី​មួយ​ទៀត​ឈ្មោះ រស់ នឿន អាយុ​៣៨​ឆ្នាំ មុនពេល​កើតហេតុ ឪពុកចុង​របស់​នាង បាន​បបួល​នាង​ទៅរក​ក្តាម នៅ​ថ្ងៃ​ទី​៣០ ខែតុលា ពេល​នោះ​ឪពុកចុង​នាង​បាន​ចាប់រំលោភ​នាង នៅ​កណ្តាល​វាលស្រែ​បានសម្រេច​ម្តង ត្រឡប់មកផ្ទះ​វិញ និយាយ​ប្រាប់​ម្តាយ​នាង គាត់​និយាយ​ថា កុំឲ្យ​គេ​ដឹង​ពី​រឿង​នេះ ។ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឪពុកចុង​នាង​បបួល​ក្មេងស្រី​រងគ្រោះ ទៅ​ដក​ម្អម ខណៈនោះ​គាត់​ចាប់​រំលោភ​បាន​សម្រេច​ម្តងទៀត នៅក្នុង​ព្រៃ ពេល​ត្រឡប់មក​ផ្ទះ​វិញ និយាយ​ប្រាប់​ម្តាយ​នាង​ទៀត ម្តាយ​នាង​និយាយថា រឿង​នេះ​មិន​ចាំបាច់​ប្តឹង​សមត្ថកិច្ច​ទេ ។ លុះដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឪពុកចុង​បាន​បបួល​នាង​ទៅ​រក​ថ្នាំ​បូរាណ ម្តងទៀត ខណៈ​នោះ​ឪពុកចុង​នោះ​ចាប់រំលោភ​នាង បានសម្រេច​ម្តងទៀត នៅ​ចំណុច​ក្នុងព្រៃ ការរំលោភ​ទាំងបី​លើក ស្ថិតក្នុង​ភូមិ ឃុំ​ខាងលើ ។​
​ក្មេងស្រី​រងគ្រោះ​បាន​បន្តថា ជនសង្ស័យ រស់ នឿន រំលោភ​រួច មក​ផ្ទះ​វិញ​ធ្វើ​តែ​មិន​ដឹង តែ​ជនរងគ្រោះ មាន​ការឈឺចាប់​គិតថា ម្តងនេះ​ឈប់​និយាយ​ប្រាប់​ម្តាយ​នាង​ទៀត​ហើយ សុខចិត្ត​ទៅប្រាប់​ឈ្មោះ សុខ នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រូវជា​ម្តាយមីង​នាង រស់នៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ពី​រឿងហេតុ​ដែល​ឪពុកចុង​នាង បាន​ប្រព្រឹត្ត​មក​លើ​រូប​នាង ។ ឈ្មោះ សុខ នី ឮ​ក្មួយ​របស់​ខ្លួន រាយរាប់​ប្រាប់​តាម​ដំណើរ​រឿង​អាស្រូវ​នេះ ក៏​នាំ​ក្មេងស្រី​រងគ្រោះ​ទៅប្តឹង​សមត្ថកិច្ច ។​
​លោក​វរសេនីយ៍ត្រី ឯម រុន បាន​បន្តថា ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​តាម​ដំណើររឿង ជនសង្ស័យ​ឈ្មោះ រស់ នឿន ដែល​បាន​ប្រព្រឹត្ត​មកលើ​កូនចុង​របស់ខ្លួន និង​ប្រពន្ធ​ឈ្មោះ តែ ក្រី​ច ត្រូវជា​ម្តាយ​ជនរងគ្រោះ បាន​នាំគ្នា​រត់​គេចចេញ​ពី​មូលដ្ឋាន​បាត់ស្រមោល ចំពោះ​ករណី​រឿងនេះ សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ​ចាប់ខ្លួន ជនសង្ស័យ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ រក​យុត្តិធម៌ ជូន​ជនរងគ្រោះ ៕