មីយ៉ាន់ម៉ា៖ លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខដឹកនាំកំពូលក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេ យ្យនៅក្នុងសហភាពមីយ៉ានម៉ា បានទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសាកល កា លពីថ្ងៃអាទិត្យទី០៨ខែវិច្ឆិកាកន្លងមកនេះ ដែលមានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុងអត្រាលើ ៧០ភាគរយ ប៉ុន្តែជាអកុសលមួយដែរដែលលោកស្រី ស៊ូជី មិនអាចកាន់តំណែងជាប្រធានាធិបតីនៅ ក្នុងប្រទេសនេះបាន ដោយសារតែលោកស្រី មានស្វាមីជាជនជាតិអង់គ្លេស ។
រហូតមកដល់ថ្ងៃសុក្រទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ប្រមុខដឹកនាំកំពូលមួយចំនួនខាងរដ្ឋាភិ បាលនិងកងកម្លាំងយោធាសហភាពមីយ៉ានម៉ា បានចេញនូវសេចក្តីថ្លែងការគាំទ្រលទ្ធផលឆ្នោតជា បណ្តើរៗហើយ ដោយមិនមានប្រមុខដឹកនាំរដ្ឋាភិបាលឫប្រមុខដឹកនាំកងកម្លាំងយោធាណាមួយ ចេ ញសេចក្តីថ្លែងការណ៏ប្រឆាំងចំពោះលទ្ធផលឆ្នោតនេះទេ ។
មេបញ្ជាការកងទ័ពសហភាពមីយ៉ានម៉ា លោក មីន អ៊ុងលាំង ដែលគេចាត់ទុកជាមនុស្សមានអំណាចនៅភូមា បានសន្យាសហការជាមួយអនាគតរដ្ឋាភិបាលថ្មី។ នេះជាលើកទី១នៅក្នុងប្រវត្តិ សាស្ត្រភូមា ដែលកងទ័ពបានប្រកាសទទួលស្គាល់បរាជ័យរបស់ខ្លួននិងត្រៀមធ្វើការជាមួយរដ្ឋាភិ បាលរបស់គណបក្សប្រឆាំង ។
នៅប្រទេសភូមាលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី៨វិច្ឆិកានៅមិនទាន់ប្រកាសផង ប៉ុន្តែទាំងមេបញ្ជាការកងទ័ពនិងប្រធានាធិបតីភូមា បានប្រកាសទទួលស្គាល់ជោគជ័យរបស់គណបក្សប្រឆាំងរបស់លោកស្រីអ៊ុងសាន ស៊ូជី។ មេបញ្ជាការទ័ពភូមា លោកមីន អ៊ុងលាំង ដែលតំណាងឲ្យអំណាចយោធាភូមា មិនត្រឹមតែអបអរជ័យជំនះរបស់លោកស្រីប្រមុខបក្សប្រឆាំងទេ ប៉ុន្តែ លោកនៅ បានសន្យាថា នឹងសហការជាមួយរដ្ឋាភិបាលថ្មី បង្កើតឡើងដោយបក្សប្រឆាំងទៀត។
នៅក្នុងសារថ្លែងទៅកាន់ថ្នាក់ដឹកនាំយោធា ដែលកងទ័ពភូមាបានបញ្ចេញជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ ប្រមុខដឹកនាំយោធាភូមាបាននិយាយថា កងទ័ពភូមានឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បី សហការធ្វើការជាមួយរដ្ឋាភិបាលថ្មី។ លោកបានអំពាវនាវផងដែរឲ្យកងទ័ពភូមារក្សាវិន័យ និងគោរ ពការសម្រេចចិត្តរបស់ប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសា ន ស៊ូជី។
ការប្រកាសយ៉ាងដូច្នេះរបស់ប្រមុខដឹកនាំយោធាភូមា ត្រូវបានធ្វើឡើងនៅមួយថ្ងៃក្រោយពីលោកបានសរសេរសំបុត្រទៅស្វាគមជ័យជំនះរបស់លោកស្រីអ៊ុងសាន ស៊ូជី។នៅក្រោយការប្រកា សរបស់មេទ័ពភូមា លោកប្រធានាធិបតីថេន សេន វិញ ដែលស្ងៀមស្ងាត់អស់ជាច្រើនថ្ងៃ ចាប់តាំងពីថ្ងៃបោះឆ្នោត ក៏បានចេញសេចក្តីថ្លែងការណ៍អបអរជ័យជំនះរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលលោកថេន សេន វាយតម្លៃថា បានឈ្នះទទួលការគាំទ្រពីប្រជាជនភូមា។
កាលពីថ្ងៃអង្គារនៅក្នុងសប្តាហ៍នេះដដែល លោកស្រី អ៊ុងសាន ស៊ូជីបានផ្ញើសំបុត្រសុំឲ្យមានជំនួបរវាងលោកស្រីជាមួយប្រមុខទ័ពភូមា លោកប្រធានាធិបតី និងលោកស្វេ ម៉ាន់ ប្រធានរដ្ឋសភាភូមា។ លោកស្វេ ម៉ាន់ ដែលធ្លាប់មានសមានចិត្តចំពោះលោកស្រីអ៊ុងសាន ស៊ូជី មុននឹងត្រូវគណប ក្សកាន់អំណាច ដកចេញពីតំណែងប្រធានបក្ស បាននិយាយថា លោកត្រៀមខ្លួនរួចហើយ ដើម្បីជួបពិភាក្សាជាមួយប្រមុខបក្សប្រឆាំង ដើម្បីផលប្រយោជន៍ជាតិ។ លោកប្រធានាធិបតីថេន សេនវិញបានបញ្ជាក់ថា ជំនួបនឹងមាន នៅក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ដែលគេនឹងប្រ កាស នៅក្នុងពីរសប្តាហ៍ខាងមុខ។
ការស្វាគមន៍អបអរជ័យជំនះរបស់គណបក្សប្រឆាំងភូមា បានធ្លាក់ជាបន្តបន្ទាប់ពីខាងរដ្ឋាភិបាលភូមា។ លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានទូរស័ព្ទ ទៅប្រធានាធិបតីភូមា លោកថេន សេន ដើម្បីនិយាយសរសើររដ្ឋាភិបាលភូមាដែលបានរៀបចំការបោះឆ្នោតជាប្រវត្តិសាស្ត្រ សេរី និងសមភាព។
លោកថេន សេន ជាអតីតមន្ត្រីយោធាជាន់ខ្ពស់របស់របបសឹកយោធា ដែលបានរំលាយខ្លួន មកបង្កើតរដ្ឋាភិបាលស៊ីវិលនៅឆ្នាំ២០១១កន្លងទៅ ។ យោធាភូមាធ្លាប់បានបដិសេធម្តងហើយកាល ពីឆ្នាំ១៩៩០ មិនឲ្យគណបក្សប្រឆាំងរបស់លោកស្រីអ៊ុងសាន ស៊ូជីចូលកាន់អំណាចទេ នោះបើទោះ បីជាគណបក្សប្រឆាំង បានឈ្នះឆ្នោត ក្តី។មានហេតុផលច្រើនយ៉ាងដែលធ្វើឲ្យយោធាភូមា សុខចិត្តបើកផ្លូវឲ្យគណក្សរបស់លោកស្រីអ៊ុងសាន ស៊ូជី ចូលដឹកនាំជាលើកទី១ប្រទេសភូមា ។
ទី១ គឺក្រុមយោធាដែលបានរំលាយរបបសឹក ចោល នៅឆ្នាំ ២០១០ ចង់បង្ហាញទៅប្រជាជនភូមា និងសហគមន៍អន្តរជាតិថា ខ្លួននៅតែគោរព ការសន្យាធ្វើកំណែទម្រង់ដើម្បីឲ្យភូមា ដើរនៅផ្លូវប្រជាធិបតេយ្យ។ ទី ២ ទៀត កងទ័ពភូមា ដែលដឹកនាំ ភូមា អស់ពាក់កណ្តាលសតវត្សរ៍ មើលឃើញថា ភូមាបាននៅឯកោ នៅក្នុងឆាកអន្តរជាតិដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខា ងលិច។ បើសិនជានៅតែរឹងរូស បន្តដឹកនាំ ប្រទេសតទៅទៀត នោះភូមា នឹងតែត្រូវគេស្អប់ មិនរាប់ រក។ ដូច្នេះ ដើម្បីឲ្យអន្តរជាតិរាប់រកឡើងវិញ និងដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស ដែលយ៉ាប់យ៉ឺន ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរហូតមក យោធា ភូមា គ្មានជម្រើសអ្វី ក្រៅតែពីស្តាប់សំឡេងរបស់ប្រជាជនភូមា ដែលបានបោះឆ្នោត គាំទ្រ គណបក្សប្រឆាំង នោះទេ។ ស្តាប់ទៅ ធ្វើឲ្យគេគិតថា ក្រុមយោធាភូមា បើទោះបីជាផ្តាច់ការ ស្រឡាញ់អំណាច ប៉ុន្តែ នៅតែស្នេហាជាតិ គឺដាក់ប្រយោជន៍ជាតិជាធំ ដោយសុខចិត្ត លះបង់អំណាចរបស់ខ្លួន ទៅឲ្យគណបក្សប្រឆាំង របស់លោកស្រីអ៊ុងសាន ស៊ូជី។
ប៉ុន្តែបើមើលឲ្យស៊ីជម្រៅបន្តិច ទើបគេដឹងថា ក្រុមយោធា មិនមែនជាអ្នកចាញ់ទាំងស្រុង នៅ ក្នុងការបោះឆ្នោតលើកនេះទេ។ គេដឹងហើយថា យោធាភូមា នៅតែមានអំណាច សំឡេង ២៥ ភាគ រយ ជាស្វ័យប្រវត្តិនៅសភាទាំងពីរជាន់ថ្នាក់។ ច្បាប់បានចែងហើយថា ដើម្បីធ្វើវិសោធនកម្ម គេទាម ទារឲ្យមានសំឡេង៧៥ភាគរយ បូកនឹងសំឡេងមួយ។ ដូច្នេះ រដ្ឋាភិបាលណាក៏ដោយ ក៏មិនអាចធ្វើ កំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីកាត់បន្ថយអំណាចរបស់យោធាបានជាដាច់ខាត។ នៅគ្រប់រដ្ឋាភិបាលទាំងអស់ យោធាភូមានៅតែមានអំណាចខ្លាំងដដែល គឺនៅតែមានសិទ្ធិអាទិភាព ដើម្បី គ្រប់គ្រងក្រសួងសំខាន់បី គឺក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ។
មួយវិញទៀត ស្ថានភាពបច្ចុប្បន្ន គឺមិនដូចកាលពី២៥ឆ្នាំមុនទេ។កាលពីឆ្នាំ១៩៩០ គណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីមែន ប៉ុន្តែរបបសឹកយោធាភូមា កាលណោះ មិនអាចទទួលស្គាល់បរាជ័យរបស់ខ្លួនដូចពេលនេះទេ។
ទីមួយ គឺរបបសឹកភូមា មិនបានស្គាល់ជំហរច្បាស់របស់លោកស្រី ដែលតាមពិត ទើបតែមកពីបរទេស ប៉ុន្តែស្រាប់តែបានទទួលប្រជាប្រិយភាពទទួលការគាំទ្រពីប្រជាជនខ្លាំងជារបបសឹក ដែលដឹកនាំប្រទេសអស់រាប់ឆ្នាំទៀតនោះ។ ទីពីរ លោកស្រីអ៊ុងសាន ស៊ូជី ដែលជាមេបក្សប្រឆាំង ភូមា ជាសត្រូវ ជាបន្លា ក្នុងកែវភ្នែក របស់របបសឹក ដោយសារតែចលនាទាមទារសេរីភាពរបស់លោកស្រី ។ ប៉ុន្តែ លើកនេះ អ្វីៗខុសពីមុន។ ក្រុមយោធាស្គាល់លោកស្រីអ៊ុងសាន ស៊ូជីច្រើនជាងមុន។
ម្យ៉ាងទៀត ចាប់តាំងពីក្លាយខ្លួនជាអ្នកនយោបាយ អ្នកតំណាងរាស្ត្រនៅសភានៅឆ្នាំ ២០១២ លោកស្រីអ៊ុងសាន ស៊ូជីបន្ទន់ឥរិយាបថលែងប្រឆាំងរិះគន់ដូចមុនមិនថាក្នុងរឿងរំលោភសិទ្ធិមនុស្ស ឬការរំលោភអំណាចរបស់កងទ័ពភូមា។ នៅក្រោយមានរូបថត បង្ហាញលោកស្រីអង្គុយជិត មេទ័ពភូមា លោកស្រីបានបញ្ជាក់ថា បើសិន លោកស្រីឈ្នះឆ្នោត ចូលដឹកនាំរដ្ឋាភិបាល នោះនឹងគ្មានទេ ការសងសឹក។ជារួម បើសិនលោកស្រីអ៊ុងសាន ស៊ូជីមិនព្រមប្តូរយុទ្ធសាស្ត្រ យល់ព្រមទទួលស្គាល់អំណាចយោធាទេនោះយោធាភូមាក៏នឹងមិនសុខចិត្តសម្រួលធ្វើការជាមួយលោកស្រីវិញដែរ ៕

