ឧត្ដរមានជ័យ ៖ ប្ដីប្រពន្ធ ២នាក់ បានស្លាប់ ដោយសារពុលស្រាស កាលពីវេលាម៉ោង ១៧:៤០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
សមត្ថកិច្ចបានឲ្យដឹងថា ប្ដីប្រពន្ធដែលស្លាប់ មានទី១-ឈ្មោះ កន ខន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទួលព្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅផ្ទះជួលខាងលើ ស្លាប់នៅកន្លែងកើតហេតុ (ប្តី) និងទី២-ឈ្មោះ អៀង រិទ្ធ ហៅ ផាត អាយុ ៦៤ឆ្នាំ រស់នៅជាមួយគ្នា ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុក (ត្រូវជាប្រពន្ធចុង) ។
សមត្ថកិច្ចបានបន្តទៀតថា តាមការស្រាវជ្រាវ និងសន្និដ្ឋានរបស់សមត្ថកិច្ច ជាបឋមអាចមកពីពុលស្រាស ។ បច្ចុប្បន្នកម្លាំងជំនាញ បានកំពុងស្រាវជ្រាវរកមូលហេតុបន្តទៀត ៕


