Wednesday, November 4, 2015

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន​ទាំង​អស់ លុបចោល​សេ​ក្ដី​ថ្លែងការណ៍​រួម ពី​បញ្ហា​ដែនសមុទ្រ​ចិន​ភាគខាងត្បូង​

ASEAN: សេចក្ដីថ្លែងការណ៍​រួម​នៅ​ពេល​បញ្ចប់​វេទិកា​ការពារ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​លុបចោល​នៅ​ថ្ងៃ​ពុធ​ទី​៤ ខែវិច្ឆិកា ក្រោយពី​មាន​ការខ្វែងគំនិត​គ្នា​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក លើ​ការបញ្ជាក់​ក្នុង​ឯកសារ​ស្ដី​ពី​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ភាគខាងត្បូង ។
​នៅពេល​ភ្លាមៗ​នេះ ក្រុម​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៃ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) មិន​អាច​ផ្ដល់​យោបល់​បាន​ឡើយ​ពី​មូលហេតុ​នៃ​ការលុបចោល​នេះ ។ ទោះបីជា​យ៉ាងណា​ការកែប្រែ​កាលបរិច្ឆេទ​នៃ​កម្មវិធី​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​ទី​ក្រុងកូឡា​ឡាំ​ពួរ ត្រូវបាន​លុប​ចោល​ហើយ ។ នៅ​ពេល​ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការពារជាតិ​អាមេរិក​ម្នាក់​បាន​និយាយថា ប្រទេស​ចិន​កំពុង​បញ្ចុះបញ្ចូល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឲ្យ​លុបចោល​កម្មវិធី​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ភាគខាងត្បូង​ក្នុង​សេចក្ដីថ្លែងការណ៍ ។
​មន្ត្រី​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា មូលហេតុ គឺ​ដោយសារ​ប្រទេស​ចិន​បាន​បញ្ចុះបញ្ចូល ដក​នូវ​ឯកសារ​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដែនសមុទ្រ​ចិន​ភាគខាងត្បូង ចេញពី​សេចក្ដីថ្លែងការណ៍​រួម​ចុងក្រោយ ៕