ឯឧត្តមឧត្តមសេនីយ៍ឯក ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា
ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងនគរបាលអន្តរជាតិកម្ពុជា (INTERPOL)
និងអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ទើបនៅថ្ងៃនេះ
មន្រ្តីអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ បានមកបណ្តុះបណ្តាលជំនាញ
ដល់មន្រ្តីនគរបាលជាតិកម្ពុជា ចំនួន១៣រូប ដែលមកពី នាយកដ្ឋាននគរបាលអន្តរជាតិ
នាយកដ្ឋាននគរបាលប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ
និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ឯឧត្តមឧត្តមសេនីយ៍ឯក ថោង លីម បានមានប្រសាសន៍ទៀតថា ក្នុងការបណ្តុះបណ្តាលនេះ
គឺដើម្បីឲ្យនគរបាលកម្ពុជា ទទួលបានបទពិសោធន៍ថ្មីៗក្នុងការបង្រ្កាប ទប់ស្កាត់
ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានលក្ខណៈអន្តរជាតិ ៕
