NAY PYI TAW: កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកុម្ភៈ រដ្ឋាភិបាលភូមាបានប្រារព្ធពិធីដ៏អាប់អួរមួយដើម្បីកំណត់យកថ្ងៃ បង្រួបបង្រួមជាតិជានិមិត្តរូប ទោះបីជាបទឈប់បាញ់គ្នាជាមួយពួកឧទ្ទាមជនជាតិភាគតិចមួយចំនួននៅតែ មិនអាចធ្វើទៅរួចក៏ដោយ នៅពេលមានការប៉ះទង្គិចគ្នាបានរាលដាលចូលព្រំប្រទល់ភាគខាងជើង ។
រដ្ឋាភិបាលស៊ីវិល quasi និយាយថា សន្តិភាពមានក្នុងប្រទេសចំរុះជនជាតិមួយនេះ ក៏ប៉ុន្តែការបង្កជម្លោះគឺជាស្នូលនៃបញ្ហាចំពោះជោគជ័យក្នុងការ កំណែទម្រង់ និងអភិវឌ្ឍន៍ប្រទេសភូមា។
កាលពីថ្ងៃព្រហស្បត្តិ៍ ក្រោយប៉ុន្មានម៉ោងនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រី Thein Sein ជាមួយនឹងក្រុមឧទ្ទាមប្រដាប់អាវុធប្រហែលដប់ក្រុម ក្នុងរដ្ឋធានី Nay Pyi Taw បានត្រឹមតែការប្ដេជ្ញាចិត្តដែលមិនមានភាពច្បាស់លាស់ ដើម្បីរួបរួមគ្នាឆ្ពោះទៅរកសន្តិភាព ដែលបានចុះហត្ថលេខាដោយពួកឧទ្ទាមតែបួនក្រុមប៉ុណ្ណោះ ៕

