ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបខាងលើនេះសមត្ថកិច្ចបាន ធ្វើការដកហូត
ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន តែពុំបានដកហូតថ្នាំញៀនឡើយ
ព្រោះក្រុមយុវ័យខាងលើនេះបាននាំគ្នាសេពអស់ទៅហើយ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅបានឲ្យដឹងថា
ក្រុមយុវវ័យដែលត្រូវបានចាប់ខ្លួននោះមានគ្នាចំនួន៩នាក់ ទី១-ឈ្មោះ ធី ប៊ុនឈូ
ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ទី២-ឈ្មោះ សំអាត សុខសោភា ភេទប្រុស
អាយុ១៧ឆ្នាំ មុខរបរ សិស្សទី១០ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ ទី៣-ឈ្មោះ ឡេង
សេងហួ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ បុគ្គលិកក្លឹបបាសាក់ផាលេស ទី៤-ឈ្មោះ
គុជ ប៉ាក់ស័រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ
សិស្សទី១១នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ ទី៥-ឈ្មោះ តុង លី ភេទប្រុស
អាយុ១៧ឆ្នាំ សិស្សទី១១នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ ទី៦-ឈ្មោះ ហេង ទីសិច
ភេទប្រុស អាយុ១៧ឆ្នាំ សិស្សទី១១នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ ទី៧-ឈ្មោះ
សំអាត សោភ័ណ្ឌ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ នៅផ្ទះ ។
យុវជនទាំង៧នាក់ខាងលើនេះបច្ចុប្បន្នស្នាក់នៅ
បន្ទប់ផ្ទះជួលចំណុចចាប់ខ្លួនខាងលើ ទី៨-ឈ្មោះសុំ ផាន់ណា ភេទស្រី អាយុ១៤ឆ្នាំ
មុខរបរ នៅផ្ទះ រស់នៅភូមិព្រែហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
និងទី៩-ឈ្មោះ អេម ប្រាសា្នរីតា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ នៅផ្ទះ
រស់នៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
នគរបាលក្រុងតាខ្មៅបានបន្តថា
នៅមុនពេលបើកប្រតិបត្តការបង្រ្កាបខាងលើនេះសមត្ថកិច្ចនគរបាល
ជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់
ដើម្បីក្តាប់សកម្មភាពរបស់ក្រុមជនសង្ស័យធ្វើសកម្មភាព ។
បន្ទាប់ពីក្តាប់បានសកម្មភាពក្រុមជនសង្ស័យហើយនោះសមត្ថកិច្ចនគរបាលជំនាញ
យុត្តិធម៌ក្រុងតាខ្មៅ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដើមមៀន
ចុះធ្វើការឡោមព័ទ្ធចូលទៅច្បាមមុខសញ្ញាជនសង្ស័យដល់ក្នុងបន្ទប់ជួល
ឆែកឆេររកឃើញមាន ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន
ដែលក្រុមជនសង្ស័យទើបប្រើប្រាស់ហើយថ្មីៗ ។
ដោយឡែកសមត្ថកិច្ចពុំបានធ្វើការដកហូតថ្នាំញៀនទេ
ពោលគឺក្រុមជនសង្ស័យបាននាំគ្នាប្រើប្រាស់អស់បាត់ទៅហើយ ។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើនេះសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌បាន
បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ
និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
