រាជធានីភ្នំពេញៈ តាមរបាយការពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្កស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១០លើក យប់ ០៣៤លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន ០២នាក់ (ស្រី ០១នាក់) របួសធ្ងន់ ១០នាក់ (ស្រី ០១នាក់) និងរបួសស្រាល ១៦នាក់ (ស្រី ០៧នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១គ្រឿង, និងរថយន្តធុនតូចចំនួន ០៣គ្រឿង ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន ០៤លើក, ប្រជែងគ្រោះថ្នាក់០១លើក, បត់គ្រោះថ្នាក់ ០២១លើក និងស្រវឹង ០២លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១៤នាក់ (យប់ ០៥នាក់) ។
រថយន្តពិន័យសរុបចំនួន ៦០០គ្រឿង (រថយន្តធំ ១៧៧គ្រឿង) ស្មើនិង៣២៧ករណី, ករណីល្មើសក្រដាសស្នាម ៣២៧គ្រឿង ស្មើនិង ៣២៧ករណីៈ រួមមានបណ្ណបើកបរហួសសុពលភាព ០៩ករណី , គ្មានបណ្ណអាជីវកម្ម ១១ករណី, គ្មានឈៀក ២៣ករណី, ឈៀកហួសសុពលភាព ០៣ករណី, បើកបរលើ្មសល្បឿនកំណត់ ៦៨ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់ ២១៣ករណី, ករណីល្មើសបច្ចេកទេសមាន ២៧៣គ្រឿង ស្មើនិង ២៧៣ករណី រួមមានៈ , ដឹកសំពីងសំពោង ២៥៤ករណី, ដឹកលើសចំណុះ ១៩ករណី ។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,០៣៧គ្រឿង ក្នុងនោះមាន , ជិះម៉ូតូអត់ពាក់មួក ៥២៨ករណី, ជិះម៉ូតូអត់កញ្ចក់ ៤៥២ករណី, ជិះម៉ូតូអត់កញ្ចក់និងមួក ៩៨០ករណី, សញ្ញាចរាចរណ៍ ១៣ករណី, តូបើកភ្លើងពេលថ្ងៃ ៤៤ករណី៕

