Thursday, February 12, 2015

ស្រ្តីខ្មែររងគ្រោះម្នាក់ទៀតនៅចិន នឹងមកដល់កម្ពុជាស្អែកនេះ



ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា ស្រ្តីខ្មែររងគ្រោះឈ្មោះ ឆន ស៊ីណា មានស្រុកកំណើតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នឹងមកដល់កម្ពុជា នៅម៉ោង ៦៖១០នាទីល្ងាច នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ស្អែកនេះ។
លោកបន្តថា ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយសង្រ្គោះស្រ្តីខ្មែររងគ្រោះ ឈ្មោះ ឆន ស៊ីណា ដែលរងគ្រោះដោយសារមេខ្យល់ នាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី៕