Thursday, July 20, 2017

គ្រោះទឹកជំនន់នៅវៀតណាម បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៥នាក់

ហាណូយ៖ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសវៀតណាម បានកើតឡើងដល់១៥នាក់ហើយ ខណៈដែលខ្យល់ព្យុះលាយឡំដោយទឹកភ្លៀងនៅតែបន្តវាយប្រហារទៅលើប្រទេសនេះ។
មន្ត្រីរដ្ឋាភិបាលបានអោយដឹងថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណជាង៤២.១០០ខ្នង ត្រូវបានបាក់រលំ និងផ្លូវថ្នល់រាប់សិបខ្សែ ត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់នៅភាគខាងជើងនៃប្រទេសវៀតណាម។
មន្រ្តីរដ្ឋាភិបាលដដែល បានបន្ថែមថា ចាប់ពីខ្យល់បានវាយប្រហារទៅលើប្រទេសនេះ ការខាតបង់សរុបជាទឹកប្រាក់ប្រមាណជាង៤៤លានដុល្លារអាមេរិក ហើយផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតាត្រូវលិចលង់ដោយទឹកជំនន់នេះផងដែរ៕