វេណេហ្ស៊ូអេឡា៖ គណបក្សប្រឆាំងវេណេហ្ស៊ូអេឡា បានឲ្យដឹងថា មានមនុស្ស ១៥នាក់ ស្លាប់ នៅក្នុងអំពើហឹង្សាពេលបោះឆ្នោត កាលពីថ្ងៃទី ៣០ កក្កដា ២០១៧។
មេដឹកនាំកណបក្សប្រឆាំងវេណេហ្ស៊ុយអេឡា លោក Henrique Capriles បានបញ្ចាក់ថា មានមនុស្ស ១៥នាក់ស្លាប់ ក្នុងនោះមានមេដឹកនាំក្រុមប្រឆាំងម្នាក់ និងបេក្ខភាពតំណាងរាស្ត្រម្នាក់
ដែលមានភាពជិតស្និតនិងរដ្ឋាភិបាល ព្រមទាំងទាហានម្នាក់ផងដែរ។ ក្រៅពីនេះនៅមានទាហាន កម្លាំងបដិវត្តន៍ វេណេហ្ស៊ូយអេឡា ៧នាក់ផងដែរ។
នៅពេលដែលការបោះឆ្នោតចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី៣០ កក្កដា ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល ចាប់ផ្តើមដង្ហែក្បួន ទើបត្រូវបានហាមប្រាំក្តី។ នៅក្នុងបាតុកម្មនោះដែរ មានបាតុករ៣នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងរដ្ឋ Tachira ក្រៅពីនេះនៅមានក្រុមបាតុករប្រឆាំងជាច្រើនរងរបួសផងដែរ។
ចំណែកនៅក្នុងរដ្ឋធានី Caraacas វិញ ក៏មានការផ្ទុះគ្រាប់បែកនៅជិតក្រុមបាតុករ បណ្តាលឲ្យទាហានជាច្រើននាក់រងរបួស និងរថយន្តនគរបាលត្រូវបានឆាប់ឆេះផងដែរ។ កម្លាំងវេណេហ្ស៊ុយអេឡា ប្រមាណ ២៣២ពាន់នាក់ បានដាក់ពង្រាយការពារសន្តិសុខ ជូនពលរដ្ឋក្នុងពេលទៅបោះឆ្នោត ។
នៅក្នុងព្រឹត្តិការណ៍បោះឆ្នោត របស់ប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley របស់ មហាអំណាចសហរដ្ឋអាមេរិក បានលើកឡើងថា ការបោះឆ្នោត ដើម្បីបង្កើតរូបសណ្ឋាន រដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានប្រារព្ធ ធ្វើនៅវេណេស៊ុយអេឡា ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ ជាជំហានឆ្ពោះ ទៅរករបបផ្តាច់ការ ហើយសហរដ្ឋអាមេរិក នឹងមិនទទួលយករដ្ឋាភិបាលមិនស្របច្បាប់ នៅក្នុងទីក្រុងការ៉ាស់ស៍ឡើយ។
លោកស្រី Haley បានផ្តល់ការឆ្លើយតបជាផ្លូវការលើកដំបូង របស់ក្រុងវ៉ាស៊ីនតោន ចំពោះការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដែលបង្កឲ្យមានការតវ៉ាដ៏សាហាវ និងបានធ្វើឲ្យពលរដ្ឋវ៉េណេស៊ុយអេឡា នៅកន្លែង ដែលអ្នកបោះឆ្នោត បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ដែលលោក ម៉ាឌូរ៉ូ បានសន្យាថានឹងចាប់ផ្តើម យុគសម័យប្រយុទ្ធថ្មី នៅក្នុងប្រទេសផលិតប្រេង ដែលមានវិបត្តិមួយនេះ ៕