Saturday, July 29, 2017

នាយឧត្តមសេនីយ៍ ទៀ បាញ់ ទទួល​គោរមងារ​ជា «សម្ដេច​ពិជ័យ​សេនា​» ពីព្រះមហាក្សត្រ

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទទួលបានគោរម​ងារ​ «​សម្តេច ពិជ័យ​សេនា​» ពី​ព្រះមហាក្សត្រ​ នេះ​បើតាម​ព្រះរាជក្រឹត្យ ដែល​ចុះ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។

ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ «​សម្ដេច​ពិជ័យ​សេនា​»  ដល់​ឯកឧត្តម នាយឧត្តមសេនីយ៍  ទៀ បាញ់ ៕