រាជធានីភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យម្ចាស់យានយន្តទាំងអស់ ចូលរួមថែរក្សាផ្លូវដែលជាសម្បត្តិជាតិផង ដោយសាររដ្ឋាភិបាលបានចំណាយទឹកប្រាក់ជិត ២០០លានដុល្លារក្នុងមួយឆ្នាំៗ លើការជួសជុលផ្លូវថ្នល់នៅទូទាំងប្រទេស។ឯកឧត្តម បានថ្លែងក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត (ឆៀក) សាខាភ្នំពេញថ្មី កាលពីថ្ងៃទី១៧ កក្កដា ថា៖ «សួមម្ចាស់យានយន្ត មេត្តាជួយថែទាំផ្លូវជាតិយើងផង កុំដឹកទំនិញលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់ខូចរិចរិល។ បើរថយន្តមួយគ្រឿង ដឹកលើសទម្ងន់ចំនួន ១០តោន នោះ គឺស្មើរថយន្តមួយម៉ឺនគ្រឿងបើកលើផ្លូវ ដែលធ្វើឲ្យផ្លូវឆាប់រិចរិល» ៕