Thursday, July 20, 2017

បង្ក្រាប​សេវា​បម្រើ​ផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា-កោសជប់ យីហោ ៦៦៦៦​

ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥និង២០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់២ ខណ្ឌទួលគោក បានចុះសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមកិច្ចសម្របសម្រួលរបស់លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរផ្ទះដែលជ្រកក្រោមស្លាកម៉ាស្សា-កោសជប់ យីហោ ៦៦៦៦
ដើម្បីបង្ក្រាបអំពើសញ្ចារកម្មនៅផ្ទះលេខ៣ និងលេខ៤ ផ្លូវលេខ១៣២ ក្រុមទី១០ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សចំនួន ១១នាក់ មានស្រី៩នាក់ ក្នុងនោះមាន : ស្រី ចំនួន៨នាក់ (សង្ស័យបម្រើផ្លូវភេទ ) ប្រុស២នាក់ និងស្រី១នាក់ ( ជាម្ចាស់ទីតាំង ) ។ ជាមួយនឹងការឃាត់ខ្លួនមនុស្សខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់ មួយចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងដើម្បីបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និង ការពារអនិតិជន ដើម្បីគ្រប់គ្រង និងចាត់ ការបន្តតាមផ្លូវច្បាប់ ៕