Tuesday, November 10, 2015

​ទំនាក់ទំនង​កាន់តែ​ខ្លាំង​រវាង US-Israel ក្រោយ​ពី​ជម្លោះ​

WASHINGTON: កាលពី​ថ្ងៃ​ចន្ទ​ទី​៩ ខែវិច្ឆិកា ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា និង​នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​អះអាង​បញ្ជាក់​សារជាថ្មី​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រវាង​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល ខណៈពេល​ការបង្ហាញ​ភាពម៉ឺងម៉ាត់ របស់​សេត​វិមាន​ដើម្បី​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុង​ជម្លោះ​ប្រទេស​អ៊ីរ៉ង់ និង​សន្ដិភាព​នៅ​មជ្ឈិម​បូព៌ា ។
​និយាយ​ក្នុង​ការិយាល័យ​ប្រធានាធិបតី លោក អូ​បា​ម៉ា បាន​អះអាង​ថា មិនមែន​ជា​ការសំងាត់​អ្វី​ទេ ដែល​ពួក​យើង​ទាំង​ពីរ​មិន​បាន​ឯកភាព​គ្នា​ពី​វិធី​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប៉ុន្តែ​ពួកយើង​ទាំងពីរ​បាន​ស្វែងរក​ការបញ្ចប់​កំហឹង​ជា​សាធារណៈ​ដ៏​ជូរ​ចត់ និង​ផ្ដោត​លើ​កិច្ចសហប្រតិបត្តិការ​នៃ​តំបន់​នានា រួម​ទាំង​កិច្ចព្រមព្រៀង​យោធា​ដោយ​បន្ថែម​ថវិកា​ចំនួន ៣០​ពាន់​លាន​ដុល្លារ ។
​លោក អូ​បា​ម៉ា ដែល​នឹង​ចាកចេញ​ពី​ដំណែង​នៅ​ដើមឆ្នាំ​២០១៧ បានទទួល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដោយ​ការ​ចាប់ដៃ​យ៉ាងយូរ និង​គោរព​នូវ​ទំនាក់ទំនង​មិនធម្មតា​រវាង​ប្រទេស​ទាំង​ពីរ ។ លោក អូ​បា​ម៉ា បាន​និយាយថា វិស័យ​សន្ដិសុខ​ប្រទេស​អ៊ីស្រាអែល គឺជា​នយោបាយ​បរទេស​ជា​អាទិភាព​របស់​សេត​វិមាន ។ ក្រុមមន្ត្រី​បាន​ប្រាប់ AFP ថា កិច្ចព្រមព្រៀង រួម​មាន​ការលក់​ប្រព័ន្ធ​អាវុធ​របស់​អាមេរិក​ដ៏​ទំនើប យន្តហោះ F-35 បំពាក់​បច្ចេកវិទ្យា​ទំនើប គ្រាប់រំសេវ និង V-22 Osprey ។ កិច្ចព្រមព្រៀង​នេះ​នឹង​មាន​សុពលភាព​ក្រោយ​ពី​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​ផុតកំណត់​នៅ​ឆ្នាំ​២០១៧ ៕