ទួគី៖ ប្រមុខដឹកនាំរបស់បណ្តាប្រទេសមួយចំនួន នៅលើពិភពលោក ជាពិសេសគឺប្រទេស ដែលមា នឧស្សាហកម្មជឿនលឿន ហាក់ដូចជាងាកខិតជិតគ្នាបន្តិច ក្រោយពីអំពើភេរវកម្មសម្លាប់មនុស្សប្រ មាណ១២៩នាក់បានបាត់បង់ជីវិតនិងមនុស្សជាង៣០០នាក់ផ្សេងទៀត បានរងរបួស ដោយមានជន ជាតិបារាំងចំនួន១០៤នាក់ស្លាប់ក្នុងចំណោមមនុស្សស្លាប់ទាំង១២៩នាក់នោះ ។
ការងាកខិតជិតគ្នារវាងប្រមុខដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក ត្រូវបានមើល ឃើញនៅក្នុងកិច្ចប្រជុំ ជី ២០ (G 20) លើកទី១០ ដែលត្រូវបានរៀបចំឡើងនៅតំបន់រមណីយដ្ឋាន អង់តាលីយ៉ា តាមឆ្នេរសមុទ្ររបស់ប្រទេសទួគី ចាប់ពីថ្ងៃអាទិត្យទី១៥ដល់ថ្ងៃចន្ទី១៦ខែវិច្ឆិកានេះ ដោយមានការចូលរួមពីសំណាក់ប្រមុខដឹកនាំកំពូលមកពីប្រទេសមានសេដ្ឋកិច្ចលូតលាស់ជាងគេ ទាំង២០នៅលើពិភពលោក ។
កិច្ចប្រជុំ ជី ២០ (G 20) លើកទី១០នេះ ក៏មានការចូលរួមពីសំណាក់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន គឺមូន ផងដែរ ប៉ុន្តែលោកប្រធានាធិបតីរបស់ប្រទេសបារាំង ហ្វ្រង់ស្វ័រ ហូឡង់ មិនបានទៅចូលរួមទេ ដោយលោកជាប់រវល់រៀបចំសន្តិសុខនៅក្នុងប្រទេសរបស់លោក ក្រោយពីបានទទួលរងនូវអំពើភេរវកម្ម ។
នៅក្នុងកិច្ចប្រជុំ ជី ២០ (G 20) លើកទី១០នេះដែរ លោកអគ្គលេខាធិការអង្គការសហប្រជា ជាតិ បាន គឺមូន បានអំពាវនាវអោយប្រទេសមហាអំណាចនៅលើពិភពលោក ងាកខិតអោយជិតគ្នា ជាងមុន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមហ៊ុនភេរវករអន្តរជាតិ ក៏ដូចជាការចរចារកសន្តិភាព នៅប្រទេសស៊ីរី ដែលជាប្រភពសំខាន់នាំអោយកើតចេញជាអំពើភេរវកម្ម ។
ទាក់ទិនទៅនឹងអំពើភេរវកម្មនេះដែឬ ប្រមុខដឹកនាំកំពូលរបស់ប្រទេសបារាំង បានបង្ហាញនូវ ភាពដាច់ខាត មិនចុះញ៉ម ព្រមទាំងគ្រោងបញ្ចេញទ័ពការពារប្រទេសឱ្យឡើងដល់១ម៉ឺននាក់ គឺក្នុងបរិបទដ៏តានតឹងនេះ ដែលជំនួបប្រជុំនៃបណ្តាប្រទេសមហាអំណាចទាំង២០ដំបូងលើលោក G២០ ត្រូវចាប់ផ្តើមនៅប្រទេសទួគី ។
ប្រធានាធិបតី អាមេរិក រុស្ស៊ី ចិន ប្រេស៊ីល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានអញ្ជើញទៅដល់តួកគីហើយចាប់តាំងពីថ្ងៃអាទិត្យ ។ ចំណែកខាងបារាំងត្រូវតំណាងដោយរដ្ឋមន្ត្រីក្រសួងការបរទេសនិងការងារ។ ជំនួបបានបើកទ្វារនៅថ្ងៃអាទិត្យទី ១៥ វិច្ឆិកា ដោយមានការស្មឹងស្មាតរយៈពេល១នាទី ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងអំពើវាយប្រហារភេរវកម្ម នៅទីក្រុងប៉ារីស ។
ចំណែកឯវិធានការរក្សាសន្តិសុខវិញ ត្រូវបានពង្រឹងយ៉ាងខ្លាំង នៅតាមក្រុងមាត់សមុទ្ទរបស់តួកគីជាទីពេញនិយមរបស់ទេសចររុស្ស៊ី បានក្លាយជាប៉ុស្តិ៍ប៉ូលិស មានការឆែកឆែរ ឬចាប់ខ្លួនផងនូវរាល់ជនសង្ស័យជាអ៊ីស្លាមជ្រុលនិយម ប៉ូលិសទាហាន១២០០០នាក់ បានដាក់ពង្រាយប្រទាក់ក្រឡា ដូចរបងការពារក្រុង បន្ថែមពីលើដោយឧទ្ធម្ភាគចក្រហោះឆ្វែលឥតឈប់ ក្នុងទឹកដោយឆ្មាំសមុទ្ទល្បាតតាមឆ្នេរ អាមេរិកបានថែមទាំងបញ្ឈរនាវាផ្ទុកយន្តហោះUS-Nay មួយគ្រឿងប្រចាំនៅកំពង់ផែក្រុងទៀត ។
ថ្វីបើភេរវកម្មនៅក្រុងប៉ារីស បានកា្លយជាប្រធានបទនៃជំនួប បាំងជិតសំណុំរឿងក្នុងរបៀបវារៈដូចជា បញ្ហាហិរញ្ញវត្ថុ អាកាសធាតុ អន្តោប្រវេសន៍ ការប្រជុំនេះក៏ជាឱកាសមាសសម្រាប់ថ្នាក់ដឹកនាំនីមួយៗ ឆ្លៀតបង្ហាញអំពីយុទ្ធសាស្ត្រទាក់ទងនឹងវិបត្តិស៊ីរី និងទស្សនវិស័យនៃការប្រយុទ្ធប្រ ឆាំងនឹងអំពើភេរវនិយម។
លោកប្រធានាធិបតីតួកគី ដែលជាម្ចាស់ផ្ទះ បានដំឡើងសំឡេងថា ពេលនេះពាក្យសំដីមិនអាចជួយប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយមទេ តែដល់ដំណាក់កាលដែលការប្រយុទ្ធប្រឆាំងនឹងភេរវ និយមជាអាទិភាពចំបង ហើយ។ សូមបញ្ជាក់ថា តួកគីស្ថិតនៅចំងាយប្រមាណតែ៦០០គីឡូម៉ែត្រពីប្រទេសស៊ីរីប៉ុណ្ណោះ ! តួកគីក៏ប្រឈមខ្លាំងនឹងការគំរាមកំហែងរបស់ពួកអង្គការរដ្ឋអ៊ីស្លាម ដែលមានបណ្តាញបង្កប់ក្នុងប្រទេស ចាំបង្កសកម្មភាពភេរវកម្មអត្តឃាត ជាក់ស្តែងភេរវកម្មកាលពីថ្ងៃទី ១០ តុលានៅអង់ការ៉ា និងកាលពីថ្ងៃទី២០កក្កដា។ ហេតុដូច្នេះហើយបានជាទួគីបានបញ្ចេញសំឡេងមុនគេតាំងពីបានឃើញ ការវាយប្រហារភេរវកម្មនៅក្រុងប៉ារីសភ្លាម ថាត្រូវតែបោះបង់ចោលគំនិតដែលថាមានភេរវជនល្អនិងអាក្រក់ ។
សូមរំឭកជូនបនិ្តចថា កាលពីឆ្នាំ២០១៤កន្លងទៅ ជំនួបកំពូលG២០បានបើកធ្វើជាផ្លូវការ នៅទីក្រុងBrisbane របស់ប្រទេសអូស្ត្រាលី។ នៅក្នុងកិច្ចប្រជុំចំនួនពីរថ្ងៃ មេដឹកនាំប្រទេសមហាអំណាចសេដ្ឋ កិច្ច និងឧស្សាហកម្មទាំង២០ ផ្តោតសំខាន់លើការជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ដែលបានធ្លាក់ ដើរថយក្រោយ អស់រយៈពេល៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីវិបត្តិហិរញ្ញវត្ថុបានផ្ទុះឡើង កាលពីឆ្នាំ ២០០៨ ។
នៅក្នុងពេលបើកជំនួបកំពូលនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលដើរតួជាម្ចាស់ផ្ទះ រៀប ចំG២០បានថ្លែងថា ប្រទេសទាំង២០នឹងរួមគ្នាចាត់វិធានការនានា ដើម្បីធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកទាំងមូលកើនឡើង ជាង ២ភាគរយ ឬ ២ពាន់ ពាន់លានដុល្លារ បន្ថែមទៀត ពីពេលនេះ រហូតដល់ឆ្នាំ២០១៩ ។
នៅក្នុងកិច្ចប្រជុំ G២០ នៅប្រទេសតួកគីនេះ ប្រមុខដឹកនាំកំពូលមកពីជុំវិញពិភពលោក ហាក់ ដូចជាខិតចូលជិតគ្នាខ្លាំង តាមរយៈការមូលមតិគ្នា ក្នុងយុទ្ធសាស្ត្រវាប្រហារប្រឆាំងអំពើភេរវកម្មពិភ ពលោក ដោយមិនមានប្រទេសណាមួយ ប្រកែកមិនព្រមចូលរួមនោះទេ ។
ចំណែកលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានអោយដឹងថា សង្គ្រាម កាប់សម្លាប់គ្នានៅក្នុងប្រទេសស៊ីរី អាចជាមូលហេតុមួយដែរ ដែលនាំអោយមានអំពើហិសង្សាបែប ភេរវកម្មនៅលើពិភពលោក ហើយសង្គ្រាមនៅស៊ីរីនេះ គួរតែត្រូវបានបញ្ចប់នៅពេលដ៏ខ្លីខាងមុខ មិន គួរទុកអោយអូសបន្លាយយូរទៀតទេ ។
សូមបញ្ជាក់ជូនបន្តិចថា សង្គ្រាមកាប់សម្លាប់គ្នានៅក្នុងប្រទេសស៊ីរី បានអូសបន្លាយអស់រយៈ ពេលជិត៥ឆ្នាំកន្លងមកហើយ ហើយសង្គ្រាមនេះ បានឆក់យកជីវិតមនុស្សអស់ប្រមាណជាង២៥ម៉ឺន នាក់ និងរុញច្រានអោយមនុស្សប្រមាណជាង៦លាននាក់ បានរត់ភៀសខ្លួនចាកចេញពីទឹកដីកំណើ តរបស់ខ្លួន ឆ្ពោះទៅកាន់ប្រទេសមួយចំនួននៅលើពិភពលោក ៕