កំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មានកម្មករកម្មការិនី ៣៩នាក់ ក្នុងចំណោម ៥២នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើនៅម៉ោង ៦:២៥នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ៥១ និង៥២ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខណៈដែលរថយន្តដឹកកម្មករនោះ បានបើកគេចពីរថយន្តមួយ ហើយក្រឡាប់ធ្លាក់ទឹកស្រះនៅជាប់ថ្នល់ជាតិមុខវត្តតាកុល ។
លោក មាស ស៊ីនភិន អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយឲ្យដឹងថា អ្នកបើករថយន្តដឹកកម្មកររោងចក្រនោះមានឈ្មោះ ហ៊ីម រស់នៅភូមិត្រពាំងខ្ទម ឃុំឈូកស ស្រុកកំពង់ត្រឡាច។ចំពោះកម្មកររបួសទាំង៣៩នាក់ គឺជាកម្មកររោងចក្រផ្សេងៗគ្នា ពួកគេរស់នៅក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ត្រូវបានរថយន្តខាងលើដឹកដាក់តាមរោងចក្រ៣-៤កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥នៅពេលព្រឹក ហើយល្ងាចឡើងបានដឹកត្រឡប់មកដាក់តាមផ្ទះវិញ។ មុនពេលកើតហេតុរថយន្តដឹកកម្មករខាងលើនេះបានដឹកកម្មចេញពីរោងចក្រត្រឡប់ទៅផ្ទះវិញ លុះពេលមកដល់ចំណុចកើតហេតុក៏បានគេចពី រថយន្តមួយគ្រឿងទៀតបណ្តាលអោយក្រឡាប់ធ្លាក់ពីផ្លូវចូលទឹកស្រះ តែម្តង ។
មកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំនួនកម្មកររងរបួសធ្ងន់ស្រាលមាន ៣៩នាក់ (ប្រុសម្នាកក់) មានទូរលេខមិនប្រែប្រួលទេ ដែលពួកគាត់ខ្លះបានធូរស្រាលត្រឡប់ទៅកាន់លំនៅឋានវិញហើយ តែខ្លះទៀតកំពុងសម្រាកព្យាលបាលក្នុងមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច និងស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ ប៉ុន្តែគ្មានអ្នករបួសធ្ងន់ដល់ស្លាប់ទេ ។
រថយន្តដឹកកម្មមានគ្រោះថ្នាក់ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ស្ទូចយកមករក្សាទុកនៅក្នុងអធិការដ្ឋានគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងដើម្បីរង់ចាំការដោះស្រាយជាមួយម្ចាស់រថយន្ត និងកម្មកររងគ្រោះតាមផ្លូវច្បាប់ ៕


