ខេត្តបន្ទាយមានជ័យ ៖អាវុធធុន CK ខូចគុណភាពចំនួន១០ និងបង់ចំនួន៣ ដែលគេកប់តាំងពីសម័យសង្រ្គាម ក្នុងទស្សវត្តឆ្នាំ៨០ ត្រូវបានប្រជាពលរដ្ឋជីកកាយដីដំបូក ប្រទះឃើញរួចរាយការណ៍ ជូនកម្លាំងនគរបាលរដ្ឋបាលផ្គាំ យកមករក្សាទុក ។ ការប្រទះឃើញអាវុធទាំងនេះ នៅវេលាម៉ោង ៦និង៤៨នាទី ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុច វាលស្រែខាងជើង ភូមិតាដួល ចម្ងាយប្រហែល៧.០០០ម៉ែត្រ ស្ថិតក្នុង ភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពី នគរបាលប៉ុស្តិ៍រដ្ឋបាលផ្គាំ បានឲ្យដឹងថា៖ ប្រជារដ្ឋជាម្ចាស់ស្រែម្នាក់មាន ឈ្មោះ វ៉ាន់ វោន ភេទ ប្រុស អាយុ ៤៩ឆ្នាំ នៅ ភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ បានជួល SK ចំនួន ១គ្រឿង កាយពង្រាបដីដំបូក ក្នុងស្រែរបស់គាត់ ក៏ប្រទះឃើញអាវុធ CK ចំនួន១០ដើម និងបង់ចំនួន៣ ដែលមានគុណភាពខូចទាំងស្រុង រួចបានរាយការណ៍សមត្ថកិច្ច នគរបាលប៉ុស្តិ៍ទៅយកមករក្សាទុក ។
ប្រភពដដែលបានបញ្ជាក់ថា៖ អាវុធទាំងនេះ គឺត្រូវបានគេកប់ចោលកាល ពីសម័យសង្រ្គាមមកម្លេះ ហើយដីដំបូកទើបតែឆ្នាំនេះ ម្ចាស់ស្រែបានកាយពង្រាប ដើម្បីយកដីធ្វើស្រែទើបប្រទះឃើញ៕