រាជធានីភ្នំពេញ៖ ស្ដាតចាស់ ដែលពីមុនគេហៅថាស្ដាតLAMBERTកំពុងគ្រប់គ្រងដោយមជ្ឈមណ្ឌលកីឡានៃ កងយោពលខេមរភូមិន្ទនោះបានជួសជុលទីលានបាល់ទាត់ជាថ្មីឡើងវិញហើយ
។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺននាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនិង
ជាសមាជិកប្រតិបត្តិ ក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិនោះបានមានប្រសាសន៍ថាការជួសជុលទីលាន នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១០កុម្ភៈមកម្ល៉េះតាមការគ្រោងទុក ការជួសជុលព្រមទាំងដាំស្មៅជាថ្មីនេះនឹងចំណាយពេលប្រមាណ
១ ខែ ។
លោកទទួលស្គាល់ថាទីលានមានលក្ខណៈទ្រុឌទ្រោមពិសេសស្មៅខូចខាតច្រើន ដែលធ្វើឲ្យកីឡាករមានការលំបាកក្នុងការហ្វឹកហាត់ហេតុនេះទើបលោក សម្រេចចិត្តធ្វើការជួសជុលឡើងវិញនោះ
។
លោកឧត្តមសេនីយ៍បន្ថែមថាក្នុងខណៈដែល Leagueរដូវកាលថ្មីជិតនឹងចាប់ផ្ដើមនោះលោកត្រូវតែកែទម្រង់លោកមិន ត្រឹមតែរៀបចំក្រុមឲ្យល្អប៉ុណ្ណោះទេតែលោកត្រូវរៀបចំទីលានឲ្យ កាន់តែប្រសើរដើម្បីសម្រួលដល់ការហ្វឹកហាត់
។
ក្រុមបាល់ទាត់ក្រសួងការពារជាតិឆ្នាំនេះបានធ្វើការកែទម្រង់មួយយ៉ាង ធំ
។ ជាក្លឹបបាល់ទាត់តែមួយគត់ដែលមិនទិញកីឡាករបរទេសមកដាក់លេងនោះ ឆ្នាំនេះក្រុមនេះបានសម្រេចយកកីឡាករបរទេសចំនួន
៥ រូបមកបញ្ចូលក្នុងក្រុមគឺកីឡាករជនជាតិជប៉ុន
២ រូប និង កីឡាករមកពីអាហ្វ្រិកចំនួន
៣ រូប ។
League ក្នុងឆ្នាំកន្លងមកក្រុមបាល់ទាត់ក្រសួងការពាតិជាតិទោះបីរក្សាកៅអី ក្នុង
League បានក៏ពិតមែនតែចំណាត់ថ្នាក់មិនសូវល្អសោះ ។ការសម្រេចជ្រើសរើសកីឡាករបរទេសមកដាក់ឲ្យលេងនេះគឺដើម្បីស្វែងរក ចំណាត់ថ្នាក់ឲ្យបានល្អប្រសើរជាងមុនព្រោះគ្រប់ក្លឹបទាំង១២ដែល លេងក្នុង
League សុទ្ធតែមានកីឡាករបរទេស
។
នៅក្នុងបទបញ្ជាសម្រាប់ League
របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាគឺអនុញ្ញាតឲ្យក្រុមនីមួយៗអាចចុះ បញ្ជីកីឡាករបរទេសបានចំនួន
៥ រូបតែអនុញ្ញាតឲ្យមាននៅលើទីលានតែ
៣រូបប៉ុណ្ណោះ
។គួរបញ្ជាក់ថាចំពោះគ្រូបង្វឹកគឺនៅរក្សាដដែលដោយពុំផ្លាស់ប្ដូរ នោះទេ
៕