Saturday, February 14, 2015

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​១៤ ខែ​កុម្ភះ ឆ្នាំ​២០១៥ បណ្តាលអោយ​ស្លាប់​មនុស្ស ចំនួន​០២​នាក់ របួស​ធ្ងន់​ស្រាល​២៦​នាក់

រាជធានី​ភ្នំពេញៈ តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្កស្នងការដ្ឋាន​នគ​រ​បាល​ជាតិ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភះ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក យប់ ០៣៤​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន ០២​នាក់ (​ស្រី ០១​នាក់​) របួសធ្ងន់ ១០​នាក់ (​ស្រី ០១​នាក់​) និង​របួសស្រាល ១៦​នាក់ (​ស្រី ០៧​នាក់​) ។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១​គ្រឿង​, និង​រថយន្ត​ធុន​តូច​ចំនួន ០៣​គ្រឿង ។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ល្មើស​ល្បឿន ០៤​លើក​, ប្រជែង​គ្រោះថ្នាក់​០១​លើក​, បត់​គ្រោះថ្នាក់ ០២១​លើក និង​ស្រវឹង ០២​លើក ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៤​នាក់ (​យប់ ០៥​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ៦០០​គ្រឿង (​រថយន្ត​ធំ ១៧៧​គ្រឿង​) ស្មើ​និង​៣២៧​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម ៣២៧​គ្រឿង ស្មើ​និង ៣២៧​ករណីៈ រួម​មាន​បណ្ណ​បើកបរ​ហួស​សុពលភាព ០៩​ករណី , គ្មាន​បណ្ណ​អាជីវកម្ម ១១​ករណី​, គ្មាន​ឈៀក ២៣​ករណី​, ឈៀក​ហួស​សុពលភាព ០៣​ករណី​, បើកបរ​លើ្មស​ល្បឿន​កំណត់ ៦៨​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់ ២១៣​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន ២៧៣​គ្រឿង ស្មើ​និង ២៧៣​ករណី រួមមានៈ , ដឹក​សំពីងសំពោង ២៥៤​ករណី​, ដឹក​លើស​ចំណុះ ១៩​ករណី ។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,០៣៧​គ្រឿង ក្នុងនោះ​មាន , ជិះ​ម៉ូតូ​អត់​ពាក់មួក ៥២៨​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់ ៤៥២​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ៩៨០​ករណី​, សញ្ញា​ចរាចរណ៍ ១៣​ករណី​, តូ​បើកភ្លើង​ពេល​ថ្ងៃ ៤៤​ករណី​៕