Thursday, February 12, 2015

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​១២​កុម្ភះ ឆ្នាំ​២០១៥ បណ្តាលអោយ​ស្លាប់​មនុស្ស ចំនួន​០៤​នាក់ របួស​ធ្ងន់​ស្រាល​១១​នាក់

រាជធានី​ភ្នំពេញៈ តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្កស្នងការដ្ឋាន​នគ​រ​បាល​ជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភះ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ០៨​លើក យប់ ០៣​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន ០៤​នាក់ (​ប្រុស​) របួសធ្ងន់ ០៧​នាក់ (​ប្រុស​) និង​របួសស្រាល​០៤​នាក់ (​ប្រុស​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​០៧​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០២​គ្រឿង និង​រថយន្ត​ធុន​ធំ ០២​គ្រឿង ។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ល្មើស​ល្បឿន ០២​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក​, បត់​គ្រោះថ្នាក់ ០២​លើក និង​ស្រវឹង ០២​លើក ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១១​នាក់ (​យប់ ០៣​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ៨៧៣​គ្រឿង (​រថយន្ត​ធំ ៣៤០​គ្រឿង​) ស្មើ​និង​៨៨៥​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម ៣៩៦​គ្រឿង ស្មើ​និង​៤០៨​រ​ណីៈ រួម​មាន​បណ្ណ​បើកបរ​ហួស​សុពលភាព ២៨​ករណី​, បណ្ណ​បើកបរ​ខុស​ប្រភេទ​យាន្ត ០៩​ករណី​, គ្មាន​បណ្ណ​អាជីវកម្ម ៣៦​ករណី​, គ្មាន​ឈៀក ៣៧​ករណី​, ឈៀក​ហួស​សុពលភាព ៥៩​ករណី​, បើកបរ​លើ្មស​ល្បឿន​កំណត់ ១៨​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់ ២៤២​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន ៤៧៧​គ្រឿង ស្មើ​និង​៤៧៧​ករណី រួម​ន​មានៈ បក​កញ្ចក់​ពណ៌ ០១​ករណី​, ដឹក​សំពីងសំពោង ៤៥២​ករណី​, ដឹក​លើស​ចំណុះ ២៤​ករណី ។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៧៤៥​គ្រឿង ក្នុងនោះ​មាន ស្រវឹង​បើកបរ ០៤​ករណី​, ជិះ​ម៉ូតូ​អត់​ពាក់មួក ៩៤៩​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់ ៦៩០​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ១២​ករណី​, សញ្ញា​ចរាចរណ៍ ៤៥​ករណី​, ដឹក​លើស​ចំណុះ ០៤​ករណី​, ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ ៣១​ករណី​, និង​ផ្លាកលេខ​បាក់​ឬ​ខូច ១០​ករណី ៕