ព្រៃវែង ៖ បុគ្គលិកធនាគារអេស៊ីលីដា ម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំណាត់ផ្លូវជាតិ ១១ ចំណុចគល់ស្ពាន លេខ៣ខាងជើងចម្ងាយ ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង កាលពីវេលាម៉ោង ២៣:០០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោកអធិការនគរបាលក្រុងព្រៃវែង បានបញ្ជាក់ថា បុគ្គលិកធនាគារអេស៊ីលីដា ត្រូវបានគេស្គាល់ឈ្មោះថា វ៉ែន ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាបុគ្គលិកធនាគារ អេស៊ីលីដា ស្រុកស្វាយអន្ទរ ។
ការស្លាប់របស់បុគ្គលិកធនាគារ អេស៊ីលីដានេះ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង ប្រហែល ១៥និង៣០នាទី ឈ្មោះថា វ៉ែន ចិត្រា បានជិះម៉ូតូម៉ាក HONDA Dream C125 សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ព្រៃវែង 1B 4085 ទៅហូបការ នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ រហូតដល់ម៉ោង ២១:៣០នាទី ឈ្មោះថា វ៉ែន ចិត្រា ក៏បានសុំលាម្ចាស់ដើមការ ចេញដំណើមកវិញ ។ បើតាមសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលជនរងគ្រោះជិះម៉ូតូ ក្នុងល្បឿនលឿន ហើយស្ថានភាពស្រវឹង បាត់ម្ចាស់ការ ទើបបណ្តាឲ្យជ្រុលចង្គូតធ្លាក់ ពីលើផ្លូវជាតិ ទៅក្រោម បោកក្បាល ស្លាប់តែម្តង ។
បច្ចប្បន្នសាកសព ក្រោយពីសមត្ថកិច្ចបានពិនិត្យកោសល្យវិច្ច័យរួចមក បានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

