ហុងកុង: កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០១៥
ប៉ូលីសទីក្រុងហុងកុង បានចាប់ខ្លួនមនុស្ស៣៣នាក់
និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅពេលប៉ះទង្គិចជាមួយក្រុមបាតុករ
ដែលបានធ្វើឲ្យចរាចរណ៍មានការរាំងស្ទះ
នៅពេលបាតុកម្មមួយមានចំនួនមនុស្សកាន់តែច្រើនឡើងដោយក្រុមអ្នក
ទេសចរណ៍មកពីប្រទេសចិន បានប្រែក្លាយជាអំពើហឹង្សា ។
ប្រជាជននៅក្នុងតំបន់កំពុងមានកំហឹងកាន់តែខ្លាំងចំពោះក្រុមអ្នក
ពាណិជ្ជកម្ម ឆ្លងដែនជនជាតិចិន ដោយពួកគេបាននិយាយថា
ក្រុមអ្នកធ្វើជំនួញទាំងនោះបានរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់
ពួកគេ និងស្ទះដល់ការដឹកជញ្ជូនសាធារណៈ ៕
