កូរ៉េខាងត្បូង: នៅថ្ងៃច័ន្ទ ទី២ ខែមីនា ឆ្នាំ២០១៥
កូរ៉េខាងជើងបានបាញ់មីស៊ីលចូលក្នុងសមុទ្រ និងបានប្តេជ្ញាថា
នឹងធ្វើការវាយប្រហារដោយគ្មានមេត្តា ប្រឆាំងសហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូង
ខណៈពេលសម្ព័ន្ធមិត្តមួយនេះបានចាំផ្តើមសមយុទ្ធយោធារួម ដែលមាន
រយៈពេលប្រាំបីសប្ដាហ៍ ។
ការធ្វើសមយុទ្ធប្រចាំឆ្នាំ
តែងតែបង្កើតឲ្យមានភាពតានតឹងផ្នែកយោធា
និងសង្គ្រាមពាក្យសម្ដីលើឧបទ្វីបដែលត្រូវបានចែកជាពីរនេះ
ហើយក្រុមអ្នកវិភាគបានយល់ឃើញថា
ការធ្វើតេស្តគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង
ដូចជាការចាប់ផ្តើមយុទ្ធនាការមួយដោយប្រើប្រាស់អាវុធធុនធ្ងន់ ។
ការបាញ់គ្រាប់មីស៊ីលនេះ
ធ្វើឡើងជាមួយនឹងការព្រមានរបស់កងទ័ពប្រជាជនកូរ៉េខាងជើងដែលបំពាក់
ដោយអាវុធនុយក្លេអ៊ែ (KPA) ថា ការធ្វើសមយុទ្ធឆ្នាំនេះ
នឹងនាំឲ្យឧបទ្វីបមួយនេះឈានទៅរកសង្គ្រាម ៕
