Thursday, November 12, 2015

គយ​ចុះ​ចាប់​រថយន្ត​អត់​ពន្ធ

ភ្នំពេញ ៖ កម្លាំង​គយ​សាខា​រាជធានី សហការ​ជាមួយ គយ​ស្នាក់ការ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ចាប់​រថយន្ត សេរី​ទំនើប​២​គ្រឿង អត់​ពន្ធ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ឃ្លាំង​លក់​គ្រឿងចក្រ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​រថយន្ត​ដែល​ត្រូវបាន​កម្លាំង​គយ​សាខា​រាជធានី និង​គយ​ស្នាក់ការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ចាប់​នោះ ទី​១-​រថយន្ត​មែក​សឺ​ដេស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02 2-8558 និង​ទី​២-​រថយន្ត​រ៉ែ​ង​រ៉ូ​វើល ពណ៌​ស អត់​ស្លាក​លេខ ដែល​ត្រូវ​ម្ចាស់​លាក់ទុក​នៅក្នុង​ឃ្លាំង លក់​គ្រឿងចក្រ​មួយកន្លែង ។​
​ក្រោយ​ពី​ការឆែកឆេរ និង​ចាប់​រថយន្ត​ខាងលើ ត្រូវបាន​កម្លាំង​គយ​យកទៅ​រក្សាទុក នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕