Tuesday, November 10, 2015

ឃាត់ខ្លួនអ្នកប្រើប្រាស់​គ្រឿងញៀន ៧​នាក់​

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ​ញ​រឿង​ញៀន​ខេត្ត បាន​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ៧​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​បៃតង ស្ថិតក្នុង​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​លោក​វរ​ស​នីយ៍ទោ ឈន រិទ្ធិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ប្រាប់ឲ្យដឹង​ថា ការបង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​នេះ សមត្ថកិច្ច​នគរបាល​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្ត ដឹកនាំ​បញ្ជា​ដោយ​លោក ឡុង យាប ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តពោធិ៍សាត់​។​
​មុខសញ្ញា​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទី​១.​ឈ្មោះ ម៉ៅ វីរៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ទី​២.​ឈ្មោះ ញ៉ែម សា​មិត្ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ពីរ​នាក់​នេះ ជា​ប្តី​ប្រពន្ធ​និង​គ្នា មានមុខ​របរ​លក់​ប​បរមាន់​ពេលយប់ ស្នាក់នៅ​ផ្ទះជួល​បៃតង ស្ថិតក្នុង​ភូមិ​-​សង្កាត់​ខាង​លើ​, ទី​៣.​ឈ្មោះ ឃុន ស្រី​និច ភេទ​ស្រី អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ពោធិ​តា​កួយ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់​, ទី​៤.​ឈ្មោះ ឈួន ជំ​នោ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ មុខរបរ​ជាងដែក​, ទី​៥.​ឈ្មោះ សុខ ណា ហៅ ណ​យ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បម្រើការ​កា​រ៉ា​អូ​ខេ នៅ​ហាង​ស្លា​មាស ស្នាក់នៅ​ផ្ទះជួល​បៃតង​, ទី​៦.​ឈ្មោះ ជា សុវណ្ណ​ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ប៉​បិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មុខរបរ​រត់​ម៉ូតូឌុប និង​ទី​៧.​ឈ្មោះ ទិត មុន្នី​រដ្ឋា ហៅ ឆ្នុក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​។​
​លោក​វរសេនីយ៍ទោ ឈន រិទ្ធិ បាន​បន្តថា ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​តេស្ត​ទឹកនោម​ឃើញថា មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​មុខសញ្ញា ៥​នាក់ និង​២​នាក់​ទៀត​គ្មាន​សារធាតុ​ញៀន (​ពីរ​អ្នក​ប្តី​ប្រពន្ធ​) សមត្ថកិច្ច​អប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។ ចំពោះ​អ្នក​មាន​សារធាតុ​ញៀន​ទាំង​៥​នាក់ និង​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន ម៉ូតូ​២​គ្រឿង ទូរស័ព្ទដៃ​១០​គ្រឿង IPad ១​គ្រឿង វិទ្យុទាក់ទង​២​គ្រឿង កាបូប​មួយ ដាវ​សាំ​ម៉ូ​រ៉ៃ​មួ​យ​ដើម និង​សម្ភារ​សម្រាប់​មុខសញ្ញា​ជក់​គ្រឿងញៀន​មួយចំនួនទៀត ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាមច្បាប់ ៕